ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មាន​ពេល​ព្រឹក៖ ២០ កញ្ញា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ លោក ហ៊ុន សែន ថា​មិនមាន​ការ​ចរចា​នយោបាយ ហើយ​ការពាររឿង​លបចូល​ស្តាប់​កិច្ចប្រជុំ​ផ្ទៃក្នុង​បក្ស​ប្រឆាំង។ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ណែនាំ​ឲ្យ​ពលរដ្ឋ​បែងចែក​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​និង​ព្រមាន​ផាកពិន័យ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ នាយករដ្ឋមន្ត្រី​ថៃ​រួចផុត​ពី​ការ​បោះឆ្នោត​ដក​សេចក្តីទុកចិត្ត។ ការ​ចរចា​មិន​បានសម្រេច​បាន​នាំឱ្យ​មាន​ការ​ប្រយុទ្ធ​គ្នារវាង​ក្រុម​តាលីបង់​និង​ក្រុម​ចលនា​តស៊ូ​នៅ​ខេត្ត Panjshir។ ការ​ធ្វើ​ចារកម្ម​កាន់តែ​មាន​ភាព​វៃឆ្លាត​ ខណៈ​ចិន​និង​តៃវ៉ាន់​ខ្វះ​ការដោះ​ដូរ​ព័ត៌មាន ប៉ុន្តែ​បាន​ប្រើប្រាស់​អ៊ីនធឺណិត​ជំនួស​វិញ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២០ កញ្ញា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ លោក ហ៊ុន សែន ស្នើ​តុលាការ​ទម្លាក់​ចោល​ដីកា​ចាប់​ខ្លួន​អ្នកវិភាគ លោក សេង សារី។ មន្រ្តី​សិទ្ធិ​មនុស្ស និង​អ្នកកាសែត បារម្ភ​ពី​ការបន្ត​រឹត​ត្បិត​សេរីភាព​នៃ​ការបញ្ចេញ​មតិ ក្រោយពី​នាយក​រដ្ឋមន្រ្តី​គំរាម​អ្នកវិភាគ​ខ្លះ។ សកម្មជន​ម្នាក់​នៅ​ស្រុក​លំផាត់ ខេត្ត​រតន​គិរី ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន រឿង​ចោទ​ប្រកាន់​ទន្រ្ទាន​ដី​ព្រៃ។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ចពិភាក្សា​អំពី​«បណ្តាញ​ស្រ្តី​អ្នកដឹកនាំ​វ័យក្មេង និង​ស្រ្តី​វ័យ​ក្មេង​នៅ​កម្ពុជា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការសិក្សា​រក​ឃើញ​ថា អ្នកជំងឺ​កូវីដ​ម្នាក់​ក្នុង​ចំណោម​៣​នាក់ បាន​រាយការណ៍​ពី​រោគ​សញ្ញា​រយៈពេល​យូរ។ ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​វៀតណាម​ទៅ​ឡាវ ជា​ការប្រឹងប្រែង​ដើម្បី​រក្សា​ឥទ្ធិពល។ អគ្គលេខា​អង្គការ​សហ​ប្រជាជាតិ ព្រមាន​ចិន​និង​អាមេរិក​ឱ្យ​ចៀសវាង​សង្គ្រាម​ត្រជាក់​ថ្មី។ គណបក្ស​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង នាំមុខ​ក្នុង​ការបោះឆ្នោត​សភា​រដ្ឋ​ឌុយម៉ា នៅពេល​មាន​ការចោទ​ប្រកាន់​ពី​ការអុកឡុក និង​ព័ត៌មាន​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG