ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មាន​ពេល​ព្រឹក៖ ២០ សីហា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ថា​លោក​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន ទិញ​ផ្លែ​មៀន​​កសិករ​បញ្ចៀស​វិបត្តិ​មិន​អាច​លក់​ទៅ​ប្រទេស​ថៃ។ ការ​ថ្លែង​ចុង​ក្រោយ៖ លោក ខៀវ សំផន មិន​បាន​សុំ​ទោស ហើយ​ហៅ​ការ​កាត់​ទោស​ថា​«ជា​និមិត្ត​រូប»តែ​ប៉ុណ្ណោះ។ មន្រ្តី​រាជបណ្ឌិត្យ​សភា​ជំរុញ​អាមេរិក​កុំ​រិះគន់​ប្រជាធិបតេយ្យ បើ​ចង់​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កម្ពុជា។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​បន្ត​ទំនាក់ទំនង​ការទូត​ទទួល​ជនជាតិ​អាហ្វហ្គានីស្ថាន​​ដែល​មាន​ហានិភ័យ។ អភិបាល​រដ្ឋ​សហ​រដ្ឋ​អាមេរិក​ទទួល​យក​ជន​ភៀសខ្លួន​អាហ្វហ្គានីស្ថាន។ អ្វី​ដែល​យើង​ដឹង៖ តាលីបង់​កាន់​កាប់​អាហ្វហ្គានីស្ថាន។ សហ​រដ្ឋ​អាមេរិក​ដឹក​វ៉ាក់សាំង ​Pfizer ​ទៅ​​ប្រទេស​កូសូវ៉ូ​​ ពេល​​​វីរុស​ប្រភេទ​ដែលតា​កើន​ឡើង។ កូរ៉េ​ខាងជើង​ហាម​នាវាចរណ៍​ចំពេល​មាន​ការ​ភ័យខ្លាច​ការ​សាកល្បង​អាវុធ៕

២០:៣០ - ២១:២៩

ព័ត៌មាន​ពេល​រាត្រី៖ ២០ សីហា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មនុស្ស​​ជិត​១០០​នាក់​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ក្នុង​៣​សប្តាហ៍​នៃ​ការ​រឹត​បន្តឹង​ប្រឆាំង​វីរុស​បំប្លែង​ថ្មី Delta។ តុលាការ​កាត់ទោស​បុរស​ដែល​ប្រកាស​យក​ម៉ាស់​ពាក់​ឲ្យមាន់ ជាប់​ពន្ធនាគារ​១៨ខែ នាំ​ឲ្យ​មាន​ការរិះគន់។ ដំបូន្មាន​លោក​ ស្រី​ បណ្តូល​ បាន​ក្លាយ​ជា​ត្រី​វិស័យ​​និង​ពន្លឺ​ជីវិត​ដល់​កូនសិស្ស​សិល្បៈ​គំនូរ​កម្ពុជា។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា តួកគី​បង្កើន​ការប្រឹងប្រែង​ដើម្បី​បញ្ចៀស​អពយព​អ្នកភៀស​ខ្លួន​អាហ្វហ្គានីស្ថាន។ អតីត​យុទ្ធជន​យោធា​អាមេរិកាំង​«តក់ស្លុត»​នឹង​ការ​ចូល​កាន់​កាប់​យ៉ាង​រហ័ស​របស់​ក្រុម​តាលីបង់​នៅ​អាហ្វហ្គានីស្ថាន។ ប្រទេស​អូស្ត្រាលី​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ឡើង​ខ្ពស់។ មេដឹកនាំ​យោធា​ប្រឈម​ការ​លំបាក​ស្តីពី​កម្មវិធី​ចាក់​វ៉ាក់សាំង​នៅ​មីយ៉ាន់ម៉ា។ អ្នក​កាសែត​អាហ្វហ្គានីស្ថាន​ម្នាក់​ដែល​ចង់​រក​កន្លែង​សុវត្ថិភាព​ថា​«ខ្លួន​អស់សង្ឃឹម»។ មេ​ប៉ូលិស​អាហ្វហ្គានីស្ថាន​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ទីក្រុង​កាប៊ុល។ ប៉ូលិស​វិមាន​សភា​អាមេរិក​ចាប់​បុរស​ម្នាក់​ដែល​អះអាង​មិន​ពិតថា​​មាន​គ្រាប់បែក។ ប្រទេសបួគីណាហ្វាសូ​កាន់​ទុក្ខ​ជាថ្មីម្តង​ទៀត​បន្ទាប់ពី​ការ​សម្លាប់​រង្គាល​ដោយ​ក្រុម​ជីហាដ៕

XS
SM
MD
LG