ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ២០ កក្កដា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា គ្រឿង​ញៀន​ជាង​៤​តោន​ត្រូវ​ដុត​បំផ្លាញ ខណៈ​ជាង​​៣​តោន​ទៀត​​នឹង​ត្រូវ​បន្សាប​​តាម​លក្ខណៈ​បច្ចេកទេស​គីមី។ អ្នក​តាម​ដាន​បារម្ភ​ដំណោះស្រាយ​នយោបាយ​មិន​ទៅ​មុខ ក្រោយ​អាជ្ញាធរ​បដិសេធ​មិន​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឲ្យ​មន្រ្តី​បក្ស​ប្រឆាំង។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា បំពង់​ឧស្ម័ន​ធម្មជាតិ​រុស្ស៊ី​ជា​បញ្ហា​សំខាន់​មួយ​នៅ​ក្នុង​ជំនួប​រវាង​លោក Biden និង​អ្នកស្រី Merkel។ អាមេរិក​និង​ប្រទេស​មួយ​ចំនួន​ទៀត​ចោទ​ទីភ្នាក់ងារ​ចារកម្ម​របស់​ចិន​ថា​ជួល​ពួក​អ្នក​លួច​ព័ត៌មាន​តាម​កុំព្យូទ័រ។ ប្រធានាធិបតី​កូរ៉េខាងត្បូង​​លុបចោល​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​តូក្យូ​ដែល​អាច​នឹង​មាន​​ជំនួប​កំពូល​ជាមួយ​​នាយករដ្ឋមន្ត្រី​ជប៉ុន។​ ក្រុម​ប្រឆាំង​នឹង​រដ្ឋ​ប្រហារ​នៅ​មីយ៉ាន់ម៉ា​ធ្វើ​បាតុកម្ម​នៅ​ទិវា​ទុក្ករបុគ្គល។ ពួក​បាតុករ​រិះគន់​នាយក​រដ្ឋមន្ត្រី​ថៃ​ចំពោះ​ចំណាត់ការ​លើ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ សហរដ្ឋ​អាមេរិក​ដោះលែង​អ្នក​ជាប់​ឃុំ​នៅ​ច្រកសមុទ្រ​ Guantanamo ​ទៅ​កាន់​ប្រទេស​ម៉ារ៉ុក​វិញ។ សវនាការ​កាត់​ក្ដី​អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​ពី​បទ​ពុករលួយ​ចាប់​ផ្ដើម​ឡើង​វិញ​កាល​ពី​ថ្ងៃ​ចន្ទ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២០ កក្កដា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មន្ត្រី​សុខាភិបាល​ថា​អ្នក​ជំងឺ​កូវីដ​១៩​ភាគ​ច្រើន​ស្លាប់ ​ដោយ​សារ​មក​ព្យាបាល​យឺតយ៉ាវ ខណៈ​ក្រសួង​នឹង​សិក្សា​មូល​ហេតុ​ឲ្យ​បាន​ច្បាស់​លាស់។ អ្នក​តស៊ូ​មតិ​ផ្នែក​បរិស្ថាន​រិះគន់​​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម រឿង​ទំនួល​ខុស​ត្រូវ​លើ​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ។ មន្ត្រី​សុខាភិបាល​ថា​ ថ្នាំ​បុរាណ​ចិន​ជួយ​សម្រាល​រោគ​សញ្ញា​ តែ​មិន​ជួយ​ព្យាបាល​ជំងឺ​កូវីដ​១៩​​ទេ។ វីរុស​ជំងឺ​កូវីដ១៩ បំប្លែង​ថ្មី​ដែលតា(Delta)៖ កម្ពុជា​និង​ពិភពលោក​កំពុង​ប្រឈម​នឹង​ហានិភ័យ​សុខាភិបាល​ធ្ងន់ធ្ងរ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ជួប​អ្នក​កាសែត​អាមេរិក​ដើម​កំណើត​អ៊ីរ៉ង់​ ដែល​ជា​គោលដៅ​នៃ​ការ​ចាប់​ពង្រត់។ ការ​ដេញ​ដោល​ក្នុង​សវនាការ​ទី​មួយ​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​របស់​ក្រុង​ហុងកុង​ ជិត​ចប់។​ លោក​ Biden ​ថា​មហាក្សត្រ​ហ៊្សកដានី​ជា​សម្ព័ន្ធមិត្ត​ដ៏​ខ្លាំង​នៅ​ភូមិសាស្ត្រនយោបាយតានតឹង។ មន្ត្រី​អ៊ីរ៉ាក់​ថា ​គ្រាប់បែក​ផ្ទុះ​តាម​ដង​ផ្លូវ​បាន​សម្លាប់​មនុស្ស​៣០​នាក់​នៅ​ផ្សារ​ក្នុង​ក្រុង​បាកដាដ។ ក្រុម​ប្រឆាំង​ហៃទី​មិន​គាំទ្រ​នាយក​រដ្ឋមន្រ្តី​ដែល​ត្រូវ​បាន​តែងតាំង​​ថ្មី។ គ្រាប់​រ៉ុក្កែត​ត្រូវបានបាញ់​លើ​រដ្ឋធានីរបស់​អាហ្វហ្គានីស្ថាន​ ខណៈ​ប្រធានាធិបតី​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បុណ្យ​សាសនា​អ៊ីស្លាម៕

XS
SM
MD
LG