កម្មវិធីវិទ្យុ
០៥:០០ - ០៥:២៩
ព័ត៌មានពេលព្រឹក៖ ២០ មិថុនា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា អ្នកវិភាគឃើញឥទ្ធិពលកម្ពុជា លេចឡើងក្នុងចំណោមមហាអំណាចចិននិងអាមេរិក។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រទេសអាស៊ីខាងត្បូងងាកទៅរកចិនដើម្បីទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ បន្ទាប់ពីប្រទេសឥណ្ឌាផ្អាកការនាំចេញវ៉ាក់សាំងរបស់ខ្លួន៕
២០:៣០ - ២១:២៩
ព័ត៌មានពេលរាត្រី៖ ២០ មិថុនា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា ថ្នាក់ដឹកនាំគណបក្សមួយចំនួនថាជំងឺកូវីដ១៩មានឥទ្ធិពលលើដំណើរការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោកប្រធានាធិបតី Biden ប្រកាសថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយជាប្រយោជន៍ស្នូលសម្រាប់សន្តិសុខជាតិ។ នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី ១៦ មានកិច្ចពិភាក្សាអំពី«ឥទ្ធិពលនៃលំហូរធំៗក្នុងពិភពលោកមកលើកម្ពុជា»៕