ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ២០​ មេសា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មនុស្ស​យ៉ាង​តិច ​៥ ​នាក់​ត្រូវ​ចោទ​​ប្រកាន់​​បំពាន​វិធាន​ការ​រាំង​ខ្ទប់​ទីក្រុង ខណៈ​លោក ហ៊ុន សែន ឲ្យ​កាត់​ទោស​ភ្លាមៗ។ អតីត​មន្ត្រី​សង្គ្រោះ​ជាតិ​ ៧​រូប​បន្ថែម​ទៀត​ ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា គណៈ​វិនិច្ឆ័យ​នឹង​ស្តាប់​សក្ខីកម្ម​ចុង​បញ្ចប់​ក្នុង​សវនាការ​កាត់​ក្តី​ពីបទ​សម្លាប់​លោក ​George Floyd។ សហភាព​អឺរ៉ុប​ចេញ​ផែនការ​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ តែ​និយាយ​ថា​ វា​មិន​មែន​ជា​ការ​ប្រឆាំង​ចិន​ទេ។ រដ្ឋធានី​នៃ​​ប្រទេស​ឥណ្ឌា​បិទ​ពេល​មាន​ការ​កើន​ឡើង​នៃ​ជំងឺកូវីដ១៩។ ជប៉ុន​ជំរុញ​ឱ្យ​ដោះលែង​អ្នក​កាសែត​របស់​ខ្លួន​​នៅ​​មីយ៉ាន់ម៉ា​ ខណៈ​សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​​មន្ត្រី​យោធា​​មីយ៉ាន់ម៉ា​ ១០ នាក់។ រុស្ស៊ី​បង្កើន​ចំនួន​ទាហាន​នៅ​ជិត​អ៊ុយក្រែន​ដល់​ជាង ​១៥​ម៉ឺន​នាក់៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២០ មេសា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ពលរដ្ឋ​មួយ​ចំនួន​បារម្ភ​កង្វះ​ស្បៀង​អាហារ ខណៈ​ការ​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ​កាន់​តែ​តឹងរ៉ឹង។ ភូមិ​សង្កាត់​មួយ​ចំនួន​ត្រូវ​កំណត់​ជា​«តំបន់​ក្រហម»នៃ​ការ​រាំង​ខ្ទប់​រាជ​ធានី​ភ្នំពេញ។ ចៅក្រម​កម្ពុជា​និង​អ.ស.ប.​ខ្វែង​គំនិត​គ្នា​អំពី​ការ​តម្កល់​ ឬ​បញ្ជូន​សំណុំ​រឿង​លោក​ មាស មុត​​​​ ទៅកាត់​ទោស។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា គណៈ​វិនិច្ឆ័យ​អាមេរិក​ចាប់​ផ្តើម​ពិគ្រោះ​ការ​កាត់ទោស​មន្ត្រី​ប៉ូលិស​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សម្លាប់​លោក George Floyd។ ចិន​គឺជា​ប្រធានបទ​ចម្បង​នៅ​ក្នុង​ជំនួប​រវាង​លោក Biden និង​លោក Suga។ មន្ត្រី​បស្ចិម​ប្រទេស​និយាយ​ថា ចារបុរស​រុស្ស៊ី​បង្កើន​កិច្ចប្រឹងប្រែង​ដើម្បី​ទទួល​បាន​ព័ត៌មាន​សម្ងាត់​របស់​អង្គការ​អូតង់។ សហរដ្ឋ​អាមេរិក​បញ្ជាក់​ឡើង​នូវ​ការ​ចាត់ទុក​បញ្ហា​អាកាសធាតុ​ជា​អាទិភាព​មួយ​នៃ​គោល​នយោបាយ​ការបរទេស​របស់​ខ្លួន។ អាស៊ាន​នឹង​ពិភាក្សា​អំពី​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ។ សហរដ្ឋ​អាមេរិក​ថា រុស្ស៊ី​បង្កើន​កងទ័ព​នៅ​តាម​បណ្តោយ​ព្រំដែន​អ៊ុយក្រែន​ច្រើន​ជាង​កាលពី​ឆ្នាំ ២០១៤។ មន្ត្រី​អ៊ីរ៉ង់​ថា ការ​ចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​មាន​ការ​វិវឌ្ឍ​ទៅ​មុខ៕

XS
SM
MD
LG