ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ២០ មីនា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា មរណភាព​កូវីដ​«ដំបូង»​នៅ​កម្ពុជា៖ គ្រួសារ​រំឭក​ពេល​វេលា​ចុងក្រោយ​និង​ការ​ចងចាំ។ លោក ហ៊ុន សែន ថា ពលរដ្ឋ​នៅ​ភ្នំពេញ​ត្រៀម​ទទួល​វ៉ាក់សាំង AstraZeneca នៅ​សល់ ខណៈ​វ៉ាក់សាំង ១,៥ លាន​ដូស​មក​ដល់​នៅ​សប្តាហ៍​ក្រោយ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ស្ត្រី​អាស៊ី៦នាក់​និង​មនុស្ស​២នាក់​ផ្សេង​ទៀត បាន​ស្លាប់​នៅ​ក្នុង​ករណី​បាញ់​ប្រហារ​នៅ​ក្រុង Atlanta។ ក្រុម​ប្រទេស​បួន​ទប់ទល់​នឹង​នយោបាយ​វ៉ាក់សាំង​ការទូត​របស់​ចិន។ អង្គការ​សហប្រជាជាតិ​ថា ការ​សម្លាប់​ក្រុម​បាតុករ​ដោយ​យោធា​មីយ៉ាន់ម៉ា​កំពុង​កើន​ឡើង៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២០ មីនា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា «បន្ទាន់​និង​ប្រុង​ប្រយ័ត្ន​ខ្ពស់» ជា​គោលការណ៍​របស់​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ប្រយុទ្ធ​នឹង​កូវីដ១៩។ ឯកអគ្គ​រដ្ឋទូត៖ ការ​ពង្រឹង​អភិបាល​កិច្ច​ទន្លេ​មេគង្គ​ជា​រឿង​ចាំបាច់។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​ឥណ្ឌា​បញ្ឈប់​ផែនការ​បញ្ជូន​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា ត្រឡប់​ទៅ​មីយ៉ាន់ម៉ា​វិញ។ សហរដ្ឋអាមេរិក​ចូលរួម​ឡើងវិញ​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ។ បុរស​ក្នុង​ទីក្រុង Detroit ត្រូវបាន​គេ​ដោះលែង​ពី​ពន្ធនាគារ ដោយ​មាន​ការ​ជួយ​ពី​ក្រុម​និស្សិត​ជា​អ្នក​យក​ព័ត៌មាន។ មជ្ឈមណ្ឌល Carter តាមដាន​ការ​គំរាម​កំហែង​តាម​អនឡាញ​ក្នុង​ប្រទេស​អេត្យូពី៕

XS
SM
MD
LG