កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២០ ធ្នូ ២០២១
ព័ត៌មានអំពីកម្ពុជាមាន ជនភៀសខ្លួនកម្ពុជានៅថៃ មានអារម្មណ៍ថា «មិនមានសុវត្ថិភាព» បន្ទាប់ពីមានការចាប់បញ្ជូនខ្លួន។ មេដឹកនាំកម្ពុជា សរសើរភាពសកម្មរបស់អ្នកកាសែតពេលមានវិបត្តិកូវីដ១៩ ខណៈសង្គមស៊ីវិលទាមទារឲ្យពង្រីកលំហសេរីភាព។ រីឯព័ត៌មានអន្តរជាតិមាន សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មតឹងរ៉ឹងពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនៅប្រទេសចិន មីយ៉ាន់ម៉ា និងកូរ៉េខាងជើង។ កំណើនប្រជាជនឥណ្ឌាមានល្បឿនយឺត ខណៈដែលស្ត្រីយកកូនតិចជាងមុន។ តុលាការម៉ាឡាវី ច្រានចោលការជំទាស់នឹងលទ្ធផលបោះឆ្នោតប្រធានាធិបតី៕
ព័ត៌មានពេលរាត្រី៖ ២០ ធ្នូ ២០២១
ព័ត៌មានអំពីកម្ពុជាមាន កម្មករនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍បន្តធ្វើកូដកម្មដល់ថ្ងៃទី៣។ អ្នកជំនាញសេដ្ឋកិច្ចថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងផ្តល់ផលប្រយោជន៍ច្រើនដល់កម្ពុជា។ អ្នកវិទ្យាសាស្ត្រ ក្រើនរំឭកពីសារៈសំខាន់នៃការបន្តតាមដានសត្វព្រៃដើម្បីបង្ការជំងឺរាតត្បាតថ្មី។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានកិច្ចពិភាក្សាអំពី«តើកម្ពុជាអាចការពារបរិស្ថាននិងធនធានធម្មជាតិរបស់ខ្លួនយ៉ាងដូចម្ដេច»? រីឯព័ត៌មានអន្តរជាតិវិញមាន ក្រុមមន្ត្រីកំពូលសុខាភិបាលអាមេរិកថា នឹងមានការប្រយុទ្ធដ៏លំបាកនៅពេលខាងមុខប្រឆាំងនឹងវីរុសបំប្លែងខ្លួនអូមីក្រុង។ ប្រទេសថៃរាយការណ៍ពីករណីក្នុងស្រុកដំបូងនៃវីរុសអូមីក្រុង ហើយកំពុងពិចារណាដាក់ឲ្យមានចត្តាឡីស័កឡើងវិញ។ បេក្ខជនដែលលម្អៀងទៅរដ្ឋាភិបាលក្រុងប៉េកាំង បានទទួលជ័យជម្នះនៅក្នុងការបោះ ឆ្នោតនៅទីក្រុងហុងកុង និងព័ត៌មានផ្សេងទៀត៕