កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២០ ធ្នូ ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា សិស្សមួយចំនួនបង្ហាញការអាក់អន់ចិត្ត ក្រោយក្រសួងអប់រំសម្រេចមិនមានការប្រឡងបាក់ឌុបនិងមិនកំណត់និទ្ទេស។ ព័ត៌មានអន្តរជាតិវិញមានដូចជា កិច្ចប្រឹងប្រែងកំណែទម្រង់ប៉ូលិសនីហ្សេរីយ៉ាស្ថិតក្នុងការតាមដានយ៉ាងដិតដល់។ ចិនបើកសវនាការសំណុំរឿងសកម្មជនសិទ្ធិមនុស្សជើងចាស់ចំថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ។ ការបោះឆ្នោតអសកលនៅសូម៉ាលីត្រូវបានពន្យារពេលដោយសារការជាប់គាំងនយោបាយ៕
ព័ត៌មានពេលរាត្រី៖ ២០ ធ្នូ ២០២០
ព័ត៌មានសំខាន់ៗមានដូចជា រដ្ឋាភិបាលកម្ពុជាប្រកាសបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋ ខណៈមានការជំរុញឲ្យបន្តបញ្ចូលអ្នកក្រីក្របន្ថែមទៀត។ អង្គការសុខភាពពិភពលោកថា ការហាត់កីឡាអាចសង្គ្រោះជីវិតមនុស្សបាន ៥ លាននាក់ក្នុងមួយឆ្នាំ។ អឺរ៉ុបដៅលើអ្នករំលោភសិទ្ធិមនុស្សដោយប្រើច្បាប់ «Magnitsky»។ ២៥ ឆ្នាំក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុង Dayton៖ ជាផែនការស្វែងរកសន្តិភាព មិនមែនសម្រាប់អនាគតទេ។ នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ» របស់វីអូអេ ដែលសហការជាមួយអង្គការវេទិកាអនាគត (Future Forum) មានកិច្ចពិភាក្សាអំពី៖ «ការប្រែប្រួលអាកាសធាតុ»៕