ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ២០ វិច្ឆិកា ២០២០

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អាជ្ញាធរកម្ពុជាប្រកាសជ័យជម្នះលើរលកថ្មីនៃជំងឺកូវីដ១៩។ ពលរដ្ឋនិងអាជីវករសាទរលទ្ធផលតេស្តចុងក្រោយមិនមានអ្នកឆ្លងជំងឺកូវីដ១៩។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ត្រូវព្យាករណ៍ថាជាប់ឆ្នោតជាប្រធានាធិបតី បន្ទាប់ពីធ្វើនយោបាយជិតកន្លះសតវត្ស។ អាមេរិកមានចំនួនអ្នកស្លាប់ដោយជំងឺកូវីដ១៩កើនលើស២៥ម៉ឺននាក់ ខណៈករណីឆ្លងថ្មីកើនឡើងយ៉ាងខ្លាំង។ វ៉ាក់សាំងកូវីដ១៩មានសក្តានុពលទី៣បង្ហាញលទ្ធផលល្អ ខណៈការឆ្លងថ្មីនាំឲ្យប្រទេសកាន់តែច្រើនបិទសកម្មភាពសង្គម។ លោក Biden ទទួលបានសំឡេងឆ្នោតជិត៨០លានក្នុងជ័យជម្នះជាប្រវត្តិសាស្ត្រ។ ប្រទេសវៀតណាមគំរាមបិទហ្វេសប៊ុក បើក្រុមហ៊ុននេះមិនព្រមតាមសំណើត្រួតពិនិត្យ។ លោក Pompeo ទស្សនកិច្ចការតាំងលំនៅរបស់អ៊ីស្រាអែលនៅ West Bank៕​

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២០ វិច្ឆិកា ២០២០

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អតីត​​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​បើក​គ្លីនិក​ឡើង​វិញ​ ក្រោយ​​ចុះចូល​បក្ស​កាន់​អំណាច។ ក្រុម​សហជីព​ថា ​កម្ពុជា​អាច​ពិបាក​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​អង់គ្លេស​ដោយ​សារ​រឿង​​សិទ្ធិមនុស្ស។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Joe Biden ឈ្នះនៅរដ្ឋ Georgia ដែលធ្លាប់ជារដ្ឋគាំទ្រគណបក្សសាធារណរដ្ឋជាយូរមកហើយ។ លោក Biden ហៅយុទ្ធសាស្ត្រពន្យារពេលរបស់លោក ត្រាំ ថា «ជ្រុលហួសហេតុ»។ អ្នកស្រី Kamala Harris បង្កើតប្រវតិ្តសាស្ត្រជាស្ត្រីអាមេរិកស្បែកខ្មៅនិងដើមកំណើតឥណ្ឌាទី ១ ដែលបានក្លាយជាអនុប្រធានាធិបតីអាមេរិក។ ជប៉ុននិងនូវែលសេឡង់ ជំរុញឲ្យមានពាណិជ្ជកម្មបើកចំហដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ។ អ្នកស្រី អង់សាន ស៊ូជី និងគណបក្ស NLD ឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីលើកទី២នៅមីយ៉ាន់ម៉ា។ ជនភៀសខ្លួន ២ សែននាក់ អាចភៀសខ្លួនពីប្រទេសអេត្យូពីទៅកាន់ប្រទេសស៊ូដង់ក្នុងពេល ១២ ខែខាងមុខ និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕

XS
SM
MD
LG