កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២០ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមាន គ្រូបង្រៀនម្នាក់បន្តរត់គេចខ្លួន ក្រោយសាលាឧទ្ធរណ៍ខេត្តបាត់ដំបងរក្សាបទចោទញុះញង់តាមបណ្តាញសង្គមហ្វេសប៊ុក។ កម្ពុជា គ្រោងចុះហត្ថលេខាពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូងនៅសប្តាហ៍ក្រោយ។ មន្ត្រីការបរទេសអាមេរិក និងសង្គមស៊ីវិល៖ កិច្ចព្រមព្រៀងទីក្រុងប៉ារីស មានសារៈសំខាន់ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ។ រីឯព័ត៌មានអន្តរជាតិវិញមាន ធនាគារពិភពលោក៖ បំណុលរបស់ប្រទេសក្រីក្រ កើនឡើង ១២% ដែលកើនដល់ ៨៦០ពាន់ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២០៕
ព័ត៌មានពេលរាត្រី៖ ២០ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលអនុញ្ញាតឲ្យស្រ្តីមានផ្ទៃពោះនិងអ្នកមានជំងឺប្រចាំកាយ អាចចាក់វ៉ាក់សាំងកូវីដ១៩បាន។ ប្រជានេសាទខ្មែរបារម្ភត្រីធ្លាក់ចុះ ខណៈរបាយការណ៍ថ្មីបង្ហាញអំពីជលផលទន្លេមេគង្គកំពុងរងសម្ពាធយ៉ាងខ្លាំង។ សហគមន៍ខ្មែរក្រៅប្រទេស បង្កើតកម្លាំងទាមទារឲ្យគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Colin Powell ជួយឲ្យមានគោលនយោបាយអាមេរិកដែលមានលក្ខណៈយូរអង្វែងឆ្ពោះទៅទ្វីបអាហ្រ្វិក។ ប្រទេសរុស្ស៊ីធ្វើជាម្ចាស់ផ្ទះរៀបចំការចរចា បន្ទាប់ពីព្រមានប្រឆាំងនឹងការគំរាមកំហែងរបស់ក្រុមរដ្ឋអ៊ីស្លាម។ ប្រទេសរុស្ស៊ីរាយការណ៍ពីចំនួនមនុស្សស្លាប់ប្រចាំថ្ងៃដោយសារជំងឺកូវីដ១៩ ឡើងខ្ពស់បំផុត។ ដំណើរទស្សនកិច្ចរបស់លោក Blinken ក្នុងប្រទេសអេក្វាទ័រនិងកូឡុំប៊ី ផ្តោតលើបញ្ហាលទ្ធិប្រជាធិបតេយ្យ និងការធ្វើចំណាកស្រុក។ កំណើនតម្លៃប្រេងឥន្ធនៈនិងម្ហូបអាហារ ប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមជនងាយរងគ្រោះនៅមីយ៉ាន់ម៉ា៕