ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ២០ តុលា ២០២០

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​យុត្តិធម៌​ថា​ មិនមាន​ «ភាព​មិន​ប្រក្រតី» ក្នុង​ការ​ពន្លឿន​សំណុំ​រឿង​កកស្ទះ​ជិត ២ម៉ឺន​៨ពាន់​នោះ​ទេ។ គ្រោះ​ទឹក​ជំនន់​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់ ២៥ នាក់​នៅ​កម្ពុជា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា វិបត្តិ​ជំងឺ​កូវីដ​១៩ ជំរុញ​ឲ្យ​អ្នក​បោះឆ្នោត​អាមេរិក​ជា​ច្រើន​នាក់ ចេញ​ទៅ​បោះឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត។ ការ​បោះពុម្ព និង​លក់​សៀវភៅ​នៅ​ហុងកុង ស្ថិត​ក្រោម​គំនាប​នៃ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី។ មនុស្ស​ជាង ៤០ លាន​នាក់​នៅ​ជុំវិញ​ពិភពលោក បាន​ឆ្លង​ជំងឺ​កូវីដ១៩។ អាមេរិក​ព្រមាន​ពី​អំពើហិង្សា​​​​ធ្ងន់ធ្ងរ​នៅ​អាហ្វហ្គានីស្ថាន​ អាច​​នាំឲ្យ​អន្តរាយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ជាមួយ​ក្រុម​តាលីបង់។ ក្រុមហ៊ុន​ Nokia ​នឹង​សាងសង់​បណ្តាញ​ទូរស័ព្ទ​លើ​ភព​ព្រះ​ចន្ទ។ អង់គ្លេស​និង​​អឺរ៉ុប​ប្រាប់​គ្នា​ទៅវិញ​ទៅ​មក​​​កិច្ចការ​ពាណិជ្ជ​កម្ម ​​ពេល​អង់​គ្លេស​ប្រកាស​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២០ តុលា ២០២០

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា សកម្មជន​គាំទ្រ​លោក កឹម សុខា ២នាក់ ត្រូវ​ចោទ​ប្រកាន់​ថា​«ប្រមាថ​ព្រះ​មហាក្សត្រ»។ តុលាការ​ច្រាន​ចោល​សំណើសុំ​នៅ​ក្រៅ​ឃុំ និង​បណ្តឹង​ទាស់​របស់​សកម្មជន​សិទ្ធិ​មនុស្ស។ ខ្មែរ​អាមេរិកាំង​ថា បញ្ហា​អន្តោប្រវេសន៍​ខុស​ច្បាប់ នឹង​ត្រូវ​បន្តឹង បើ​លោក Trump ជាប់​ឆ្នោត។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ១៥ ថ្ងៃ​មុន​ការ​បោះឆ្នោត ការ​ស្ទង់​មតិ​បង្ហាញ​ថា លោក Biden នាំ​មុខ​លោក Trump។ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Suga ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម​ សម្រាប់​ការ​ពិភាក្សា​ទ្វេភាគី។ សហរដ្ឋ​អាមេរិក​ចោទ​យោធា​រុស្ស៊ី​៦​នាក់ ​ថា​បាន​វាយ​ប្រហារ​ជា​សាកល​តាម​អ៊ីនធឺណិត។ លោក Biden និង​លោក Trump ចូលរួម​ក្នុង​វេទិកា​សាធារណៈ​ប្រជែង​គ្នា និង​ព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​ទៀត៕

XS
SM
MD
LG