ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ២ កញ្ញា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​ខេត្ត​កំពង់​ឆ្នាំង​កោះ​ហៅ​សកម្ម​ជន​​ឡពាង ​៤​នាក់ សង្ស័យ​​«ប៉ុន​ប៉ង​ឃាត​កម្ម​និង​ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេតនា»ក្នុង​ជម្លោះ​បឹង។ របាយ​ការណ៍​ថ្មី​ចោទ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​ច្បាប់​នានា​ដើម្បី​រឹត​ត្បិត​កាន់​តែ​ខ្លាំង​លើ​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សករាជ​ថ្មី​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​កំពុង​ចាប់​ផ្តើម​ជា​មួយ​នឹង​ការ​ឈរ​តម្រង់​ជួរ​ទិញ​ទំនិញ​ដែល​មាន​តម្លៃ​ខ្ពស់។ សកម្មជន​គាំទ្រ​​លទ្ធិប្រជាធិបតេយ្យ​ ៧នាក់​ក្នុង​ទីក្រុង​ហុងកុង​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ចូលរួម​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ឆ្នាំ​២០១៩។ ប្រភព​ព័ត៌មាន​មួយ​ឲ្យ​ដឹង​ថា យន្តហោះ​កាតា​ដែល​ដឹក​ក្រុម​បច្ចេកទេស​បាន​ចុះចត​នៅ​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន។ ខ្យល់ព្យុះ Ida ធ្វើឲ្យ​ពលរដ្ឋ​ក្នុង​ទីក្រុង New Orleans រងទុក្ខ ស្រប​ពេល​ដែល​អាកាសធាតុ​កំពុង​កើន​កម្តៅ​ខ្លាំង។ ប្រធានាធិបតី​អ៊ុយក្រែន ​លោក Zelenskiy បំពេញ​ទស្សនកិច្ច​នៅ​សេតវិមាន​ដើម្បី​ចរចា​អំពី​សន្តិសុខ​និង​ថាមពល៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២ កញ្ញា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ៤ឆ្នាំ​នៃ​ការចោទ​ប្រកាន់ មេធាវី​លោក កឹម សុខា បន្ត​ជំរុញ​ឲ្យ​ពន្លឿន​សវនាការ ដើម្បី​បង្ហាញ​«ការផ្សះផ្សា​ជាតិ»។ គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំងចោទគ្នា​អំពី​ការព្យាយាម​បំបែក​ផ្ទៃ​ក្នុង​របស់​ខ្លួន។ នៅក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃនេះ មាន​កិច្ចពិភាក្សា​អំពី​«តើព្រឹត្តិការណ៍​នៅ​អាហ្វហ្គានីស្ថាន ប៉ះពាល់​ដល់​ការឈរជើង​របស់​អាមេរិក​នៅ​អាស៊ី​ដែរ​ឬទេ?»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​ត្រូវ​បាន​រំឭក​អំពី​ការបន្សល់​ទុក​សម្ព័ន្ធមិត្ត​អាហ្វហ្គានីស្ថាន​«ដ៏ច្រើន»​នៅ​អាហ្វហ្គានីស្ថាន។ សហរដ្ឋ​អាមេរិក​នៅ​សង្ស័យ​ក្រុម​តាលីបង់​ក្នុង​ការជួយ​ការប្រឆាំងនឹង​ភេរវកម្ម។ លោក Biden ប្រាប់​ប្រធានាធិបតី​អ៊ុយក្រែន​អំពី​ការបន្ត​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក។ អ.ស.ប. ប្រុង​ប្រៀប​សម្រាប់​អពយព​នៃ​​ជន​ភៀសខ្លួន​អាហ្វហ្គានីស្ថាន​៥​សែននាក់៕

XS
SM
MD
LG