ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ២ មិថុនា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អនុ​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​​ជំរុញ​កម្ពុជា​រក្សា​នយោបាយ​ការបរទេស​កណ្តាល និង​ចោទ​សួរ​អំពី​មូលដ្ឋាន​កង​ទ័ព​ចិន។ សហរដ្ឋ​អាមេរិក​បារម្ភ​ពី​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា​និង​ជំរុញ​ឲ្យ​បើកទូលាយ​ការ​បោះឆ្នោត​ខាងមុខ។ ក្រុម​សហជីព​នៅ​កាស៊ីណូ Naga​ រៀបចំ​បណ្តឹង​ប្រឆាំង​ការ​រំលោភ​សិទ្ធិ​ការងារ។ ការ​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​តាម​ពន្ធនាគារ​បន្ត​កើន​ឡើង និង​មាន​ករណី​ស្លាប់​ម្នាក់​នៅ​ខេត្ត​កំពង់​ស្ពឺ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ​សុខភាព​ពិភពលោក​នឹង​បង្កើត​សន្ធិសញ្ញា​មួយ​ដើម្បី​ឆ្លើយតប​ជំងឺ​រាតត្បាត​ជា​សាកល។ ហានិភ័យ​នៃ​អំពើ​ពុករលួយ​ក្នុង​ប្រទេស​តំបន់​បាល់កង់​ធ្វើ​ឲ្យ​បរាជ័យ​​ការពង្រីក​​​សមាជិកភាព​សហភាព​អឺរ៉ុប។ ប្រទេស​ចិន​​រក​ឃើញ​ជំងឺ​ផ្តាសាយ​បក្សី​ប្រភេទ​ថ្មី​ H10N3 ឆ្លង​ទៅ​មនុស្ស​ដែល​អាច​ជា​ករណី​ទី ១។ មនុស្ស​រាប់​រយ​នាក់ ​ជួបជុំ​គ្នា​ក្នុង​ពិធី​សាសនា​មួយ​នៅ​ព្រះ​វិហារ​​គ្រិស្ត​ប្រវត្តិសាស្ត្រ​ក្នុង​ទី​ក្រុង​ Tulsa៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២ មិថុនា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អនុ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​អំពាវនាវ​ឲ្យ​​ទម្លាក់​​ការ​ចោទ​ប្រកាន់​លើ​មន្ត្រី​បក្ស​ប្រឆាំង និង​បើក​លំហ​​សេរី​ភាព​នៅ​កម្ពុជា។ អនុ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​សង្ឃឹម​ថា កម្ពុជា​នឹង​កែប្រែ​ស្ថានភាព​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិនយោបាយ។ នៅកម្ពុជា មនុស្ស​១០នាក់​ទៀត​ស្លាប់ ដោយសារ​ជំងឺ​កូវីដ១៩ ខណៈ​ករណី​ឆ្លង​បន្ត​កើន​ឡើង។ មេធាវី​ជំរុញ​ការ​ស្វែង​រក​សកម្មជន​ថៃ​ដែល​បាត់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​មួយ​ឆ្នាំ​មក​ហើយ។ នៅក្នុង​កម្មវិធី​ផតខាសថ៍ «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» ភាគទី ១៥ មាន​កិច្ចពិភាក្សា​អំពី «ទស្សនវិស័យ​នៃ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា នៅឯពិធីនៅ Tulsa Centennial លោក Biden បង្ហាញ​វិធានការ​បង្រួម​គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ​ដោយសារ​ពូជសាសន៍។ រដ្ឋបាល​លោក Biden ផ្អាក​ការ​ខួង​យក​ប្រេង​នៅក្នុង​ជម្រក​សត្វព្រៃ Alaska៕

XS
SM
MD
LG