ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូច​ត​ទៅ៖ សមាជិក​អតីត​គណបក្ស​សង្រ្គោះជាតិ​នៅ​តាម​មូលដ្ឋាន​អះអាង​ថា ពួកគេ​នៅ​តែ​ចង់​ឃើញ​ដំណោះស្រាយ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​កំពូល ដើម្បី​ពួកគេ​អាច​បន្ត​ធ្វើ​នយោបាយ​ឡើង​វិញ​បាន។ កម្ពុជា​ជា​ថ្មី​ទៀត​បដិសេធ​ថា មិន​មាន​យោធា​ចិន​នៅ​មូលដ្ឋាន​យោធា​សមុទ្រ​រាម ហើយ​ចង់​ធ្វើ​​សមយុទ្ធ​យោធា​ជាមួយ​អាមេរិក។ សកម្មជន​សិទ្ធិ​មនុស្ស លោក ហ៊ុន វណ្ណៈ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​យក​ទៅ​អប់រំ ដោយសារ​ថតវីដេអូ​សកម្មភាព​អាជ្ញាធរ​ទប់ស្កាត់​ការ​ជួបជុំ​របស់​អាជីវករ​នៅ​ច្រកព្រំដែន​ប៉ោយប៉ែត។   ព័ត៌មាន​អន្តរជាតិ​មាន​ដូច​ត​ទៅ៖ លោក​ ដូណាល់ ត្រាំ គាំទ្រ​ការ​តវ៉ា​អំពី​ការ​ស្លាប់​របស់​លោក George Floyd ដោយ​សន្តិវិធី ប៉ុន្តែ​បាន​ព្រមាន​ពី​ការ​ហាមឃាត់​​ស្ថានភាព​អនាធិបតេយ្យ​នានា។ ពិភពលោក​បង្ហាញ​ការ​គាំទ្រ​ដល់​អ្នក​តវ៉ា​នៅ​សហរដ្ឋ​អាមេរិក​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក Floyd ដោយ​រួម​មាន​​ទាំង​កីឡាករ​ល្បីៗ​របស់​អាមេរិក បណ្ដា​ក្រុមហ៊ុន និង​បុគ្គលសំខាន់ៗ​ផង​ដែរ។ ប៉ូលិស​ហុងកុង​ចេញ​បម្រាម​មិន​​ឲ្យ​ធ្វើ​​ពិធី​អុជ​ទៀន​រំឭក​ដល់​​ជនរង​គ្រោះ​នៃ​ការ​បង្ក្រាប​នៅ​ទី​លាន​ Tiananmen។ ផ្សារ​ហ៊ុន​នៅ​អឺរ៉ុប​និង​អាស៊ី​ឡើង​ថ្លៃ​នៅ​ថ្ងៃ​ច័ន្ទ​ បើ​ទោះ​បី​មាន​វិបត្តិ​ព្រមៗ​គ្នា​នៅ​ជុំវិញ​ពិភពលោក​ក្តី៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូច​ត​ទៅ៖ អ្នក​តស៊ូ​មតិថា​ កម្មករ​និង​និយោជិត​រងគ្រោះ​ដោយ​កូវីដ១៩​សម​ទទួល​បាន​ដំណោះ​ស្រាយ​បន្ថែម ខណៈ​ក្រសួង​ការងារ​លើក​ពេល​បើក​ប្រាក់​អតីត​ភាព​ការងារ​ទៅ​ឆ្នាំ​ក្រោយ។ ក្រុម​គ្រួសារ​ហៅ​ការ​ចាប់​ខ្លួន​លោក ស៊ុន ធន់ ​មន្រ្តី​បក្ស​ប្រឆាំង​ថា​​«អយុត្តិធម៌»​និង​ដើម្បី​គំរាម​កំហែង​បំបិទ​សេរីភាព។ ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មាន​ដូច​ត​ទៅ៖ អតីត​អនុប្រធានាធិបតី​អាមេរិក​លោក Joe Biden ប្រឆាំង​ការ​ប្រើ​យោធា​របស់​​ប្រធានាធិបតី ត្រាំ ដើម្បី​បង្ក្រាប​បាតុកម្ម ខណៈ​លោក Obama ជំរុញ​អ្នក​តវ៉ា​ឲ្យ​ប្រើ​សន្ទុះ​ចិត្ត​ចូលរួម​ក្នុង​នយោបាយ​មូលដ្ឋាន​អាជ្ញាធរ​អាមេរិក។​ សហរដ្ឋអាមេរិក​ថា ខ្លួន​ពិចារណា​ស្វាគមន៍​ទទួល​ពលរដ្ឋ​ហុងកុង ខណៈ​មេដឹកនាំ​ក្រុង​ហុងកុង​ចោទ​ប្រកាន់​សហរដ្ឋអាមេរិក​ពី​ការ​ប្រើ​ស្តង់ដារ​ពីរ​ទាក់ទិន​នឹង​ការ​តវ៉ា​ប្រឆាំង។ អាជ្ញាធរ​អាមេរិក​បារម្ភ​ថា ការ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​អាច​ឲ្យ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ រាលដាល​បន្ថែម​ទៀត។ អង្គការ​សុខភាព​ពិភពលោក​ប្រកាស​តំបន់​អាមេរិក​ឡាទីន​ជា​កន្លែង​ផ្ទុះ​ជំងឺ​កូវីដ​ថ្មី។ ការ​តវ៉ា​ប្រឆាំង​ការ​រើសអើង​ពូជសាសន៍​នៅ​ប្រេស៊ីល​ក្លាយជា​ហិង្សា និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG