កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២ មេសា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ពលរដ្ឋកម្ពុជាបន្តស្លាប់ដោយកូវីដ១៩ ខណៈរដ្ឋាភិបាលបង្កើនការរឹតត្បិតសកម្មភាពសង្គម។ កម្ពុជានិងចិនប្រកាសចំណងទាក់ទងកាន់តែរឹងមាំ ក្រោយទទួលវ៉ាក់សាំងកូវីដ១៩។ អាជ្ញាធរភ្នំពេញហាមឃាត់ការធ្វើដំណើរពេលយប់ ១៤ថ្ងៃ បើគ្មានភារកិច្ចចាំបាច់ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Joe Biden បើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូង។ ពាក្យសុំជំនួយថ្មីរបស់អ្នកអត់ការងារធ្វើនៅអាមេរិកកើនឡើងលើស៧០ម៉ឺន។ អង់គ្លេសដាក់ទណ្ឌកម្មបន្ថែមលើផលប្រយោជន៍របស់យោធាមីយ៉ាន់ម៉ា។ អង្គការសុខភាពពិភពលោកថា ការចាក់វ៉ាក់សាំងយឺតយ៉ាវនៅអឺរ៉ុបមិនអាចទទួលយកបាន។ កុមារម្នាក់ក្នុងចំណោមអ្នកស្លាប់ ៤នាក់ ក្នុងការបាញ់ប្រហារនៅការិយាល័យនៅរដ្ឋកាលីហ្វ័រញ៉ា។ បម្រាមនានាលើភោជនីយដ្ឋាន កន្លែងរៀបចំពិធី និងការសម្តែងល្ខោនក្នុងទីក្រុងញូវយ៉ក ត្រូវបានបន្ធូរ។ អនាគតនៃទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក៕
ព័ត៌មានពេលរាត្រី៖ ២ មេសា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា របាយការណ៍ថា កម្ពុជាបាត់បង់គម្របព្រៃឈើកន្លះលានហិកតាក្នុងរយៈពេល ១០ ឆ្នាំ។ ទណ្ឌិតជាង ៥០០ នាក់ ត្រូវស្នើសុំឲ្យបន្ធូរបន្ថយនិងលើកលែងទោស នៅពេលចូលឆ្នាំខ្មែរខាងមុខ។ មនុស្សជិត ៧០ នាក់ទៀតបានឆ្លងជំងឺកូវីដ១៩ និងអ្នកជំងឺ២នាក់ទៀតបានស្លាប់ ខណៈអាជ្ញាធរដាក់បម្រាមគោចរនៅភ្នំពេញ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា មនុស្ស៣៦នាក់បានស្លាប់ និងច្រើននាក់ទៀតបានរងរបួសក្នុងគ្រោះថ្នាក់រថភ្លើងនៅកោះតៃវ៉ាន់។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពាវនាវឲ្យដោះលែងអ្នកជាប់ឃុំនៅមីយ៉ាន់ម៉ានិងបញ្ចប់អំពើហិង្សា។ ប្រទេសកូរ៉េខាងជើងជារឿងសំខាន់ជាងគេ ក្នុងរបៀបវារៈប្រជុំរវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។ វត្តមាននាវានេសាទចិន ២២០គ្រឿង ធ្វើឲ្យទំនាក់ទំនងចិននិងហ្វីលីពីនដែលទើបប្រសើរឡើងនោះ ចុះដុនដាបវិញ។ អ្នកវិទ្យាសាស្ត្រយល់ថា ការតាមរកប្រភពវីរុសជំងឺកូវីដ១៩ គួរបញ្ចូលតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការរាតត្បាតជំងឺកូវីដ១៩ ប៉ះពាល់ដល់បញ្ហាសេរីភាពពលរដ្ឋជាមូលដ្ឋាន។ សហភាពអឺរ៉ុបដកថយចេញពីសង្រ្គាមវ៉ាក់សាំង៕