កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២ ធ្នូ ២០២១
ព័ត៌មានអំពីកម្ពុជាមាន បទសម្ភាសន៍៖ លោក ចាប ញ៉ាលីវុធ រំឭកពីស្នាព្រះហស្ថនិងការដឹកនាំប្រកបដោយមេត្តាករុណារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ យ៉ាងតិចដីព្រៃលិចទឹកបឹងទន្លេសាប១៥.០០០ហិកតា ត្រូវបានដកហូត ខណៈបញ្ជូនមនុស្សមួយចំនួនទៅតុលាការ។ គ.ជ.ប. បញ្ចប់យុទ្ធនាការចុះឈ្មោះបោះឆ្នោត ដោយមានពលរដ្ឋជាង៤៤ម៉ឺននាក់ចុះឈ្មោះ ស្មើប្រមាណ២៧%នៃផែនការ៕
ព័ត៌មានពេលរាត្រី៖ ២ ធ្នូ ២០២១
ព័ត៌មានអំពីកម្ពុជាមាន លោក ហ៊ុន សែនថា រដ្ឋាភិបាលលែងឲ្យមានដំណើរទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹករាម ។ លោក ហ៊ុន សែន ប្រកាសគាំទ្រកូនប្រុសច្បងឲ្យធ្វើជានាយករដ្ឋមន្ត្រី បន្ទាប់ពីលោកឈប់ឈរឈ្មោះ។ លោក ហ៊ុន សែន ប្រកាសត្រៀមទៅប្រទេសមីយ៉ាន់ម៉ា មុនពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។ ព្រះសង្ឃខ្មែរមួយអង្គត្រូវប៉ូលិសថៃចាប់ផ្សឹក ខណៈមានការបារម្ភអំពីការបញ្ជូនមកកម្ពុជា។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានកិច្ចពិភាក្សាអំពី «ក្ដីរំពឹងរបស់ប៉េកាំង ពេលភ្នំពេញធ្វើប្រធានអាស៊ាន២០២២»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា រដ្ឋមន្ត្រីការបរទេសអាមេរិកនិងរុស្ស៊ីនឹងជួបពិភាក្សាគ្នា នៅចំពេលដែលមានភាពតានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែន។ សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងពិភាក្សាអំពីបញ្ហាសន្តិសុខនៅអាស៊ី។ សហរដ្ឋអាមេរិករកឃើញករណីដំបូងនៃការឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី Omicron និងព័ត៌មានផ្សេងទៀត៕