កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ២ វិច្ឆិកា ២០២១
ព័ត៌មានអំពីកម្ពុជាមាន មន្ត្រីអាវុធហត្ថពីរនាក់ ត្រូវបានបញ្ជូនទៅតុលាការពីបទប្រើហិង្សាលើអ្នកបម្រើជាអនីតិជន។ ការទទួលសិស្សមករៀនផ្ទាល់វិញនៅជួបការប្រឈម ខណៈសាលារៀនទូទាំងប្រទេសបើកទ្វារឡើងវិញ។ រីឯព័ត៌មានអន្តរជាតិវិញមាន គណបក្សប្រឆាំងថៃ ស្វះស្វែងរកការពិនិត្យឡើងវិញនូវច្បាប់សន្តិសុខជាតិ បន្ទាប់ពីការចាប់ខ្លួនក្រុមអ្នកប្រឆាំងតវ៉ា។ សហរដ្ឋអាមេរិក ព្រួយកង្វល់អំពីកិច្ចប្រតិបត្តិការយោធាមីយ៉ាន់ម៉ានៅក្នុងរដ្ឋ Chin។ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅលើពិភពលោក កើនលើស៥លាននាក់ហើយ។ នាយករដ្ឋមន្ត្រីជប៉ុន ដាក់ចេញនូវផែនការទូលំទូលាយ ក្រោយការឈ្នះឆ្នោតរបស់បក្សលោក។ អគ្គលេខាធិការអង្គការសហប្រជាជាតិថា សន្និសីទកំពូលអាកាសធាតុ COP26 ត្រូវតែចាត់វិធានការដើម្បីជួយជីវិតមនុស្សជាតិ។ អង្គការសហប្រជាជាតិ អំពាវនាវឱ្យមានចំណាត់ការល្អជាងមុនសម្រាប់ការជួបជុំគ្រួសារអាហ្វហ្គានីស្ថាន៕
ព័ត៌មានពេលរាត្រី៖ ២ វិច្ឆិកា ២០២១
ព័ត៌មានអំពីកម្ពុជាមាន តំបន់ឆ្នេរកម្ពុជា ត្រៀមទទួលទេសចរដែលចាក់វ៉ាក់សាំងរួចរាល់ ពីចុងខែវិច្ឆិកាតទៅ។ សង្គមស៊ីវិលជំរុញរដ្ឋាភិបាលឱ្យបញ្ចប់និទណ្ឌភាពនៃឧក្រិដ្ឋកម្មប្រឆាំងអ្នកកាសែត។ រីឯព័ត៌មានអន្តរជាតិវិញមាន ក្រុមប្រឆាំងតាលីបង់ ចុះបញ្ជីនៅសហរដ្ឋអាមេរិកព្យាយាមបង្កើតចលនាតស៊ូរបស់ជនជាតិអាហ្វហ្គានីស្ថាន។ តៃវ៉ាន់ នឹងទាក់ទាញអ្នកគាំទ្រនៅ APEC សម្រាប់ការសុំចូលរួមក្នុងកតិកាពាណិជ្ជកម្មប៉ាស៊ីហ្វិក។ ប្រទេសចិន ជារបៀបវារៈសំខាន់នៃកិច្ចប្រជុំអាមេរិក-ឥណ្ឌូណេស៊ី។ អគារនៅប្រទេសនីហ្សេរីយ៉ា បាក់សម្លាប់មនុស្សយ៉ាងតិច៣នាក់។ លោក Biden ថ្លែងបើកសន្និសីទ COP26 ដោយមានការប្តេជ្ញាថ្មីរបស់អាមេរិកអំពីអាកាសធាតុ។ លោក Colin Powell បានធ្វើការជូនប្រធានាធិបតីអាមេរិក និងបានជួយរៀបចំគោលនយោបាយការបរទេសអាមេរិក។ ប្រទេសឥណ្ឌា ត្រៀមខ្លួនសម្រាប់ការជាប់គាំងរយៈពេលយូរចំពោះជម្លោះព្រំដែនជាមួយចិន។ ប្រទេសសេណេហ្គាល់ ប្រឈមនឹងវិបត្តិនេសាទ៕