កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១៩ សីហា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន ប្រកាសផ្ញើជំនួយឱ្យរបបសឹកភូមាប្រឆាំងកូវីដ១៩ នាំឲ្យមានការរិះគន់។ តុលាការកាត់ទោសលោក រ៉ុង ឈុន ដាក់ពន្ធនាគារ២ឆ្នាំ ពាក់ព័ន្ធនឹងការរិះគន់អំពីបញ្ហាព្រំដែន។ បទសន្ទនា VOA អំពីស្ថានភាពវិវត្តន៍ចុងក្រោយបង្អស់នៅប្រទេសអាហ្វហ្គានីស្ថាន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសថា ក្រុមតាលីបង់នឹងត្រូវវាយតម្លៃតាមរយៈសកម្មភាពជាជាងពាក្យសម្តី។ ក្រុមការពារសិទ្ធិអ្នកសារព័ត៌មានអំពាវនាវឲ្យជួយក្រុមអ្នកសារព័ត៌មានអាហ្វហ្គានីស្ថាន។ ភ្លៀងធ្លាក់ខ្លាំងបានបង្អាក់មួយរយៈខ្លីដល់ការជួយសង្គ្រោះការរញ្ជួយដីនៅហៃទី។ មន្ត្រីរដ្ឋបាលលោក Biden អបអរប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ប្រទេសសំប៊ី។ អនុប្រធានាធិបតីអាមេរិក គ្រោងទៅទស្សនកិច្ចអាស៊ីអាគ្នេយ៍សប្តាហ៍ក្រោយ៕
ព័ត៌មានពេលរាត្រី៖ ១៩ សីហា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា មន្រ្តីរាជបណ្ឌិត្យសភាជំរុញអាមេរិកកុំរិះគន់ប្រជាធិបតេយ្យ បើចង់ពង្រឹងទំនាក់ទំនងជាមួយកម្ពុជា។ ការថ្លែងចុងក្រោយ៖ លោក ខៀវ សំផន មិនបានសុំទោស ហើយហៅការកាត់ទោសថា«ជានិមិត្តរូប»តែប៉ុណ្ណោះ។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះមានកិច្ចពិភាក្សាអំពី «ជំងឺមហារីកមាត់ស្បូន វិធីបង្ការ និងសារៈសំខាន់ នៃការពិនិត្យ មាត់ស្បូន»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ស្ត្រីនិងកុមារអាហ្វហ្គានីស្ថានប្រឈមនឹងអនាគតមិនប្រាកដប្រជា។ ក្រុមតាលីបង់ប្រើហិង្សាបំបែកការតវ៉ាប្រឆាំងបន្ទាប់ពីសន្យាថា មិនសងសឹក។ លោក Joe Biden នឹងទុកកងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថានរហូតដល់ជនជាតិអាមេរិកចុងក្រោយបានជម្លៀសចេញ។ ហានិភ័យនិងអត្ថប្រយោជន៍នៃទំនាក់ទំនងចិននិងអាហ្វហ្គានីស្ថាន។ សហរដ្ឋអាមេរិកប្រកាសចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញសម្រាប់ប្រជាជនទាំងអស់។ ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅហៃទីឡើងដល់២.១៨៩នាក់។ និសិ្សតនៅហុងកុងបានត្រូវចាប់ខ្លួនពីបទ«ការគាំទ្រភេរវកម្ម»៕