ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មាន​ពេល​ព្រឹក៖ ១៩ កក្កដា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អាមេរិក​ជំរុញ​ការ​ស៊ើបអង្កេត​បន្ថែម​លើ​ឃាតកម្ម​លោក កែម ឡី ខណៈ​មន្ត្រី​កម្ពុជា​ថា​កុំ​ឲ្យ​ធ្វើ​អាជីវកម្ម​នយោបាយ។​ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា​ រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ ប្តេជ្ញា​ទប់ស្កាត់​ការ​រុល​ទៅ​មុខ​របស់​ក្រុម​តាលីបង់​ ខណៈ​ពេល​អាមេរិក​កំពុង​ដក​ទ័ព។ ពិភពលោក​មិន​ទាន់​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​នៅ​ឡើយ​ទេ។ លោក Biden ជឿ​ថា«អាមេរិក​មក​វិញ​ហើយ»តែ​ពួក​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​មិន​ទាន់​ប្រាកដ​ក្នុង​ចិត្ត​ទេ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១៩ កក្កដា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា គ្រឿង​ញៀន​ជាង​៤​តោន​ត្រូវ​ដុត​បំផ្លាញ ខណៈ​ជាង​​៣​តោន​ទៀត​​នឹង​ត្រូវ​បន្សាប​​តាម​លក្ខណៈ​បច្ចេកទេស​គីមី។ អ្នក​តាម​ដាន​បារម្ភ​ដំណោះ​ស្រាយ​នយោបាយ​មិន​ទៅ​មុខ ក្រោយ​អាជ្ញាធរ​បដិសេធ​មិន​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឲ្យ​មន្រ្តី​បក្ស​ប្រឆាំង។ តំណាង​កម្ពុជា​ថា​«បាតុកម្ម​​ស៊ី​​ឈ្នួ​ល»​មិន​មែន​ជា​ការ​អនុវត្ត​សិទ្ធិ​សេរី​ភាព​​​នោះ​ទេ។ នៅ​ក្នុង​កម្មវិធី Hello VOA «សំឡេងជំនាន់ថ្មី» មាន​កិច្ចពិភាក្សា​អំពី «វិបត្តិ​កូវីដ១៩​និង​ស្ថានភាព​ទៅ​ថ្ងៃ​មុខ​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​​មន្ត្រី​ចិន​៧​នាក់​​ចំពោះ​ការ​បង្ក្រាប​​ក្នុង​ទីក្រុង​ហុងកុង។ ប្រធានាធិបតី​អាមេរិក​ជួប​​ជា​មួយ​ព្រះ​មហា​ក្សត្រ​ប្រទេស​ហ៊្សកដានី។ មេដឹកនាំ​បក្ស​ប្រឆាំង​​បេឡារុស​​គ្រោង​ប្រើ​ទស្សនកិច្ច​នៅ​​​សហ​រដ្ឋ​អាមេរិក​ដើម្បី​​ស្នើ​សុំ​ការ​គាំទ្រ។ ប្រធាន​ផ្នែក​សេវា​សុខភាព​សាធារណៈ​សហ​រដ្ឋ​អាមេរិក​ថា​​ «ជំងឺ​រាតត្បាត​មិន​ទាន់​ចប់​ទេ»។ ប្រទេស​អាហ្វហ្គានីស្ថាន​ហៅ​អ្នក​ការទូត​​របស់​ខ្លួន​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ត្រឡប់​ទៅ​ប្រទេស​វិញ​ បន្ទាប់​ពី​កូនស្រី​របស់​​ឯកអគ្គរដ្ឋទូត​ខ្លួន​ត្រូវ​បាន​ចាប់​ពង្រត់​​និង​វាយដំ។ មេ​ដឹកនាំ​​តាលីបង់​ថា​ចង់​ធ្វើ​កិច្ច​ព្រមព្រៀង​អាហ្វហ្គានីស្ថាន​ ខណៈ​ពួក​គេ​កំពុង​ប្រយុទ្ធ៕

XS
SM
MD
LG