កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១៩ មេសា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ចិនបដិសេធក្ដីសង្ស័យថា ខ្លួនរាយ«អន្ទាក់បំណុល»ដាក់កម្ពុជា។ តំណាងរដ្ឋាភិបាល៖ ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិបង្អាក់បេសកកម្មប្រឆាំងកូវីដ១៩ នៅកម្ពុជា។ លោក Biden បន្តគោលជំហរតឹងរ៉ឹងរបស់រដ្ឋបាលលោក Trump លើផ្នែកពាណិជ្ជកម្មចំពោះចិន។ បុរសក្នុងទីក្រុង Detroit ត្រូវបានគេដោះលែងពីពន្ធនាគារ ដោយមានការជួយពីក្រុមនិស្សិតជាអ្នកយកព័ត៌មាន៕
ព័ត៌មានពេលរាត្រី៖ ១៩ មេសា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា មនុស្សជាង ៦០០នាក់ ត្រូវបានរកឃើញឆ្លងកូវីដ១៩ ខណៈក្រសួងសុខាភិបាលធ្វើតេស្តរហ័ស។ មនុស្សយ៉ាងតិច ៥នាក់ ត្រូវចោទប្រកាន់បំពានវិធានការរាំងខ្ទប់ទីក្រុង ខណៈលោក ហ៊ុន សែន ឲ្យកាត់ទោសភ្លាមៗ។ អតីតមន្ត្រីសង្គ្រោះជាតិ ៧រូបបន្ថែមទៀត ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ការជួយជំរុញឲ្យការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជាសម្រេចបានលឿន»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ចិន និងសហរដ្ឋអាមេរិកសន្យាចាត់វិធានការបន្ទាន់ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ។ គណបក្សប្រឆាំងរុស្ស៊ីអំពាវនាវឲ្យមានការតវ៉ា នៅពេលសុខភាពលោក Navalny កាន់តែយ៉ាប់យ៉ឺន។ នាយករដ្ឋមន្ត្រីជប៉ុននឹងធ្វើទស្សនកិច្ចទៅឥណ្ឌានិងហ្វីលីពីនដើម្បីពង្រឹងទំនាក់ទំនងក្នុងតំបន់។ អូស្ត្រាលីនិងនូវែលសេឡង់បើក «ច្រកធ្វើដំណើរពិសេស» ដោយមិនតម្រូវឲ្យអ្នកធ្វើដំណើរធ្វើចត្តាឡីស័ក។ ការព្រួយបារម្ភពីសន្តិសុខនៅវិមានសភាអាមេរិកកើនឡើង ក្រោយមានការវាយប្រហារជាលើកទី ២។ សាក្សីជំនាញជាច្រើនថា លោក Derek Chauvin បានប្រើកម្លាំងហួសប្រមាណ៕