ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១៩ មីនា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋសភា​កម្ពុជា​ជំរុញ​សភា​អឺរ៉ុប​វាយ​តម្លៃ​ស្ថានភាព​ដោយ​ផ្អែក​លើ​ការ​ពិត។ រដ្ឋមន្ត្រី​ការពារ​ជាតិ​ឲ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន ខណៈ​រក​ឃើញ​មន្ត្រី​យោធា​ខ្លះ​ចាក់​វ៉ាក់សាំង​ហើយ នៅតែ​ឆ្លង​ជំងឺកូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​ឥណ្ឌា​បញ្ឈប់​ផែនការ​បញ្ជូន​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ត្រឡប់​ទៅ​មីយ៉ាន់ម៉ា​វិញ។ សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង បញ្ជាក់​ជំហរ​ជាថ្មី​អំពី​កូរ៉េ​ខាងជើង។ អង្គការ​សុខភាព​ពិភពលោក​ឲ្យ​សហភាព​អឺរ៉ុប​បន្ត​ប្រើ​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca។ ពលរដ្ឋអាមេរិក​ដើម​កំណើត​អាស៊ី​ព្រួយបារម្ភ ក្រោយ​មាន​ការ​បាញ់​ប្រហារ​នៅ​ទីក្រុង Atlanta។ ម្ចាស់​អាជីវកម្ម​នានា​របស់​ជនជាតិ​ថៃ​នៅទីក្រុង Atlanta តក់ស្លុត ចំពោះ​ការបាញ់​ប្រហារ​កាលពី​ថ្ងៃអង្គារ។ លោកស្រី Aung San Suu Kyi ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ថ្មី​ដោយ​របបយោធា​ពី​បទពុករលួយ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១៩ មីនា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ថា ពលរដ្ឋ​នៅ​ភ្នំពេញ​ត្រៀម​ទទួល​វ៉ាក់សាំង AstraZeneca នៅ​សល់ ខណៈ​វ៉ាក់សាំង ១,៥ លាន​ដូស​មក​ដល់​នៅ​សប្តាហ៍​ក្រោយ។ អ្នក​ជំងឺ​ម្នាក់​ទៀត​នៅ​កម្ពុជា​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩។ ក្រសួង​ព័ត៌មាន​ដក​អាជ្ញាបណ្ណ​ព័ត៌មាន​របស់​លោក ផែង វណ្ណៈ ដែល​វាយ​ប្រហារ​រឿង​វាយ​លោក​នេន​នឹង​រំពាត់។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​ការទូត​កំពូល​អាមេរិក​និង​ចិន​ប៉ះទង្គិច​ពាក្យ​សម្តីគ្នា​ជា​សាធារណៈ នៅឯ​កិច្ចប្រជុំ​លើក​ដំបូង​ក្រោម​រដ្ឋបាលលោក Biden។ សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩ ដល់​ប្រទេស​ជិត​ខាង។ ខ្មាន់​កាំភ្លើង​ថា ការ​បាញ់​ប្រហារ​មិនមាន​ចេតនា​ខាង​ជាតិ​សាសន៍​ទេ ខណៈ​ប្រធានាធិបតី​និង​អនុប្រធានាធិបតី នឹង​ធ្វើដំណើរ​ទៅ​ក្រុង Atlanta។ ប្រធានាធិបតី​ឥណ្ឌូណេស៊ីជំរុញ​ឲ្យ​បញ្ឈប់​អំពើហិង្សា​នៅ​មីយ៉ាន់ម៉ា និង​ចង់​ឲ្យ​អាស៊ាន​ពិភាក្សា​បញ្ហា​នេះ។ ក្រុម​ប្រទេស​បួន​ទប់ទល់​នយោបាយ​វ៉ាក់សាំង​ការទូត​របស់​ចិន។ ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​ការ​ស្អប់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​កើន ១៥០% ក្នុង​ទីក្រុង​ធំៗ​នៅ​សហរដ្ឋ​អាមេរិក។ អង្គការ​សហប្រជាជាតិ​ថា ការ​សម្លាប់​ក្រុម​បាតុករ​ដោយ​យោធា​មីយ៉ាន់ម៉ា​កំពុង​កើន​ឡើង និង​ព័ត៌មានផ្សេងៗ​ទៀត៕

XS
SM
MD
LG