កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១៩ ធ្នូ ២០២១
ព័ត៌មានអំពីកម្ពុជាមាន ការគោរពសិទ្ធិជនភៀសខ្លួនធ្លាក់ចុះ ខណៈទំនាក់ទំនងកម្ពុជា-ថៃឈានឡើង។ រីឯព័ត៌មានអន្តរជាតិមាន សិទ្ធិមនុស្ស រងការវាយប្រហារនៅពេលវិបត្តិសាកលលោករីកសាយភាយ។ លោក Biden ទទួលស្គាល់ភាពងាយរងគ្រោះប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក ពេលបើកកិច្ចប្រជុំកំពូល។ អ្នកសេដ្ឋកិច្ច៖ វិធីសាស្ត្រវិនិយោគរបស់ចិននៅអាហ្វ្រិក ទទួលបានការគាំទ្រពីសាធារណជន៕
ព័ត៌មានពេលរាត្រី៖ ១៩ ធ្នូ ២០២១
ព័ត៌មានអំពីកម្ពុជាមាន កសិករមួយចំនួននៅខេត្តបាត់ដំបងត្រៀមលក់ដីនិងសត្វគោ ក្រោយខាតបង់លើការធ្វើស្រែនៅឆ្នាំនេះ។ ទិវាសិទ្ធិមនុស្ស ផ្តល់ការប្តេជ្ញាជាថ្មីដល់សកម្មជនឲ្យបន្តទាមទារសិទ្ធិជូនពលរដ្ឋនៅកម្ពុជា។ សេចក្តីដកស្រង់នៃកម្មវិធី Hello VOA ដែលពិភាក្សាអំពី៖ «តើវីរុសបំប្លែងថ្មីអូមីក្រុង (Omicron) គួរឲ្យបារម្ភដែរឬទេ»។ រីឯព័ត៌មានអន្តរជាតិវិញមាន ជំងឺកូវីដ១៩ រំខានដល់ការរៀនសូត្ររបស់កុមារជាង៤០០លាននាក់ក្នុងតំបន់អាស៊ីខាងត្បូង។ ក្នុងកិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ អាមេរិកដាក់កំហិតលើការនាំចេញបច្ចេកវិទ្យាបំបិទសិទ្ធិ។ ខ្សែរថភ្លើងក្នុងក្រុងដំបូងបង្អស់របស់វៀតណាមក្នុងរដ្ឋធានីហាណូយ ប្រឈមបញ្ហាក្សត់អ្នកដំណើរ។ សហរដ្ឋអាមេរិកថា ការជម្លៀសពលរដ្ឋអាមេរិក ពលរដ្ឋដែលមានសិទ្ធិរស់នៅស្របច្បាប់ និងពលរដ្ឋអាហ្វហ្គានីស្ថាន នៅបន្តធ្វើនៅឡើយក្នុងប្រទេសអាហ្វហ្គានីស្ថាន៕