កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១៩ វិច្ឆិកា ២០២១
ព័ត៌មានអំពីកម្ពុជាមាន មេធាវីតំណាងនាយករដ្ឋមន្ត្រីការពារវិធានការលក់ស្នាក់ការបក្សសង្គ្រោះជាតិថា ជា«ការអនុវត្តច្បាប់»។ អត្រាភាពក្រីក្រនៅកម្ពុជាកើនដល់១៨% ហើយវិបត្តិកូវីដជាកត្តាមួយនាំឲ្យមានកំណើននេះ។ រីឯព័ត៌មានអន្តរជាតិវិញមាន តើភាពជាដៃគូដែលចិនគ្រោងធ្វើជាមួយអាស៊ានជាជំហានសំខាន់សម្រាប់ចិននៅក្នុងជម្លោះសមុទ្រចិនខាងត្បូងមែនទេ? ប្រទេសសេណេហ្គាល់ប្រឈមនឹងវិបត្តិនេសាទ៕
ព័ត៌មានពេលរាត្រី៖ ១៩ វិច្ឆិកា ២០២១
ព័ត៌មានអំពីកម្ពុជាមាន ស្ថានទូតចិនថា កិច្ចសហការរវាងចិន-កម្ពុជា មិនអាចអត់ឱនចំពោះការជ្រៀតជ្រែកពីកម្លាំងខាងក្រៅឡើយ។ អ្នកជំនាញនិងអ្នកកាសែត ប្រតិកម្មនឹងការថ្លែងរបស់អភិបាលខេត្តកំពតអំពីការរឹតត្បិតសេរីភាព។ វិបត្តិនៅពីក្រោយការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។ រីឯព័ត៌មានអន្តរជាតិវិញមាន បណ្ដាមេដឹកនាំនៃប្រទេសបាត់បង់ព្រៃឈើនៅអាស៊ីមួយចំនួន មិនបានចូលរួមក្នុងសេចក្ដីប្រកាស COP26។ អាមេរិក និងប៉ាគីស្ថាន កសាងការទុកចិត្តគ្នាជាថ្មី ក្រោយការដកទ័ពពីអាហ្វហ្គានីស្ថាន។ ចិន ប្រើការទូតអវកាសក្នុងការប្រកួតប្រជែងខាងអវកាសជាមួយអាមេរិក៕