ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១៩ វិច្ឆិកា ២០២០

ព័ត៌មាន​សំខាន់ៗ​មាន​​ដូចជា បងស្រី​សកម្មជន​ថៃ​បាត់​ខ្លួន​មក​ដល់​​កម្ពុជា ដើម្បី​ស្វែង​រក​ការ​ពិត។ កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​​ថ្មី​លើ​​អ្នកដំណើរ​ពី​អាមេរិក​ម្នាក់ ដោយ​ធ្វើ​ឲ្យ​ករណី​ឆ្លង​កូវីដ​សរុប​ឡើង​ដល់ ​៣០៤។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​ស្ករ​ថៃ​ចូល​ខ្លួន​ដោះស្រាយ​ជម្លោះ​ជាមួយ​អ្នក​ភូមិ​ខ្មែរ។ ព័ត៌មាន​​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុមហ៊ុន​ Pfizer ​ថា​​វ៉ាក់សាំង​វីរុស​កូរ៉ូណា​មាន​ប្រសិទ្ធភាព​៩៥%។ ការ​រាប់​សន្លឹក​ឆ្នោត​ប្រធានាធិបតី​នៅ​រដ្ឋ​ Georgia ​ជិត​ផុត​ថ្ងៃ​កំណត់។ ប្រធានាធិបតី​ចិន​លោក ​Xi Jinping​ នឹង​​លេច​ធ្លោ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ពេល​អវត្តមាន​​លោក Trump។ អតីត​សមាជិក​សភា​៣​រូប​នៅ​ហុងកុង​ត្រូវ​​ចាប់​ខ្លួន​ពីបទ​ធ្វើ​បាតុកម្ម​នៅ​ក្នុង​សភា​ហុងកុង។ អត្រា​ឆ្លង​ជំងឺ​កូវីដ​១៩ ​ក្នុង​ប្រទេស​អូស្រ្តាលី​មាន​ការ​ថយ​ចុះ​ ប៉ុន្តែ​អាជ្ញាធរ​​នៅ​​រក្សា​ការ​ប្រុង​ប្រយ័ត្ន​​​ខ្ពស់។ លោក ​ត្រាំ ​និង​​គណបក្ស​សាធារណរដ្ឋ​ទាត់​ចោល​ដំណើរការ​ផ្ទេរ​អំណាច​អន្តរកាល៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១៩ វិច្ឆិកា ២០២០

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ក្រុម​សិទ្ធិ​មនុស្ស​ថា​ ព្រះ​សង្ឃ​ពីរ​អង្គ​​ភៀស​ព្រះ​កាយ​ពី​កម្ពុជា​ ដោយ​ភ័យ​ខ្លាច​ការ​ធ្វើ​ទុក្ខ​បុក​ម្នេ​ញ។ លោក ណែម សុផា ថា ការស្រឡាញ់ សេចក្ដីក្លាហាន និងការជួយជ្រោមជ្រែងធ្វើឲ្យលោក​ជោគជ័យក្នុងសិល្ប:សៀកលើឆាកអន្តរជាតិ។ អាជ្ញាធរកម្ពុជាប្រកាសជ័យជម្នះលើរលកថ្មីនៃជំងឺកូវីដ១៩ ខណៈពលរដ្ឋនៅភ្នំពេញសាទរលទ្ធផលតេស្តអវិជ្ជមាន។ នៅក្នុងកម្មវិធី Hello VOA សុខភាព ថ្ងៃនេះ មានការពិភាក្សាអំពី «ប្រសិទ្ធភាពវ៉ាក់សាំងគ្រុនផ្តាសាយធំ»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ត្រូវការអគ្គមេបញ្ជាការ។ សេតវិមានមិនបានលើកឡើងពីជំនួបរបស់លោកប្រធានាធិបតី Trump ជាមួយរដ្ឋមន្ត្រីឥណ្ឌូនេស៊ី។ បណ្ដាមេដឹកនាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិកជំរុញឲ្យមានពាណិជ្ជកម្មសេរីនៅក្រោយអាណត្តិលោក Trump។ នាយករដ្ឋមន្ត្រីថៃថា ច្បាប់ទាំងអស់នឹងត្រូវប្រើដើម្បីប្រឆាំងនឹងបាតុករ។ ការស្ទង់មតិ​បង្ហាញ​ថា​ អ្នកបោះឆ្នោតខាងគណបក្សសាធារណរដ្ឋចំនួនពាក់កណ្តាលជឿថា លោក Trump ឈ្នះឆ្នោត៕

XS
SM
MD
LG