ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១៨ កញ្ញា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID) តែងតាំង​ប្រធាន​បេសកកម្ម​​ថ្មី​នៅ​កម្ពុជា និង​ថ្លែង​ពី​ការ​​ធ្លាក់​ចុះ​សិទ្ធិ​សេរីភាព។ អាជ្ញាធរ​រាជធានី​ភ្នំពេញ ណែនាំ​ឲ្យ​ពលរដ្ឋ​បែងចែក​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​និង​ព្រមាន​ផាក​ពិន័យ។ លោក ហ៊ុន សែន ថា សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​អ្នកវិភាគ​ម្នាក់ ខណៈ​ព្រមាន​អ្នកអត្ថាធិប្បាយ​នយោបាយ​លោក មាស នី។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​សេចក្តី​រាយការណ៍​អំពី តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ រង់ចាំ​ការសម្រេច​របស់​ប្រទេស​ស៊ូដង់ ក្នុង​ការប្រគល់​ខ្លួន​អតីត​ប្រធានាធិបតី គឺ​លោក Bashir៕

២០:៣០ - ២១:៣០

ព័ត៌មាន​ពេល​រាត្រី៖ ១៨ កញ្ញា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មានដូចជា​ NDI និងIRIខកចិត្ត​នឹង​ស្ថានភាព​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​និង​លើកទឹកចិត្ត​យុវជន​ឲ្យ​សកម្ម​ឡើង។ USAID ​តែងតាំង​ប្រធាន​បេសកកម្ម​​ថ្មី​នៅ​កម្ពុជា​និង​ថ្លែង​ពី​ការ​​ធ្លាក់​ចុះ​សិទ្ធិ​សេរីភាព។ ត្រី៖ ប្រភព​អាហារូបត្ថម្ភ​មិន​អាច​ខ្វះ​បាន​សម្រាប់​កម្ពុជា។ គន្លឹះ​ទប់ស្កាត់​ការ​ខ្វះ​អាហារូបត្ថម្ភ​និង​សន្តិសុខ​ស្បៀងអាហារ។​ សម្រង់​សង្ខេប​ពី​កម្មវិធី Hello VOA អំពី​«សង្គម​ស៊ីវិល​ទទូច​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មាន​ក្រុមប្រឹក្សា​ជាតិ​ឯករាជ្យ​ស្តីពី​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូច​ជា​ អ.ស.ប​ស្វែងរក​ប្រាក់ជំនួយ​ ៦០០លាន​ដុល្លារ​ដើម្បីដោះស្រាយ​វិបត្តិ​ផ្នែកមនុស្សធម៌​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ ចិន​រិះគន់ «តុលាការ​អ៊ុយហ្គ័រ» រឿង​ស៊ើបអង្កេត​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ Xinjiang។ ស្ត្រី​ស៊ីមបាវ៉េ​កំពុង​បង្កើន​ការតស៊ូ​មតិ​ប្រឆាំង​សិទ្ធិ​កាន់កាប់​ទ្រព្យសម្បត្តិ៕

XS
SM
MD
LG