កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១៨ កក្កដា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា ស្ថានភាពកូវីដនៅកម្ពុជាវិវត្តទៅរកកម្រិតធ្ងន់ធ្ងរ ទោះវិសាលភាពចាក់វ៉ាក់សាំងបង្ការពង្រីកធំធេង។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ្នករាយការណ៍អំពីកំហុសឆ្គងក្នុងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលអាមេរិក ត្រូវបានសន្មតថាមិនបានធ្វើខុស។ ប្រទេសអេហ្ស៊ីប និងប្រទេសស៊ូដង់ស្វែងរកជំនួយពីអង្គការសហប្រជាជាតិដើម្បីរកដំណោះស្រាយជម្លោះទំនប់ដ៏ធំមួយ ជាមួយនឹងប្រទេសអេត្យូពី។ ឧត្តមស្នងការសិទ្ធិមនុស្សថា មីយ៉ាន់ម៉ាអាចនឹងធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល ខណៈប្រជាជនបាត់បង់ក្តីសង្ឃឹមកាន់តែខ្លាំង៕
ព័ត៌មានពេលរាត្រី៖ ១៨ កក្កដា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជាបញ្ជាក់គោលការណ៍«មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង» ខណៈអាមេរិកជំរុញអាស៊ានឲ្យចាត់វិធានការរឹងមាំលើវិបត្តិនៅមីយ៉ាន់ម៉ា។ អ្នកវិភាគ ថា អាមេរិកខិតខំជំរុញរបៀបវារៈមិនឲ្យលម្អៀងទៅចិន ពេលកម្ពុជាធ្វើប្រធានអាស៊ាន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា តើគម្រោងកសាងពិភពលោកជាថ្មីឲ្យប្រសើររបស់លោក Biden អាចប្រកួតជាមួយប្រទេសចិនបានដែរ? សហរដ្ឋអាមេរិកលើកឡើងអំពីការប្រល័យពូជសាសន៍និងអំពើឃោរឃៅក្នុងប្រទេសចំនួន៦។ វីរុសជំងឺកូវីដ១៩ បំប្លែងថ្មីដែលតា (Delta)៖ កម្ពុជានិងពិភពលោកកំពុងប្រឈមនឹងហានិភ័យសុខាភិបាលធ្ងន់ធ្ងរ។ លោក Jimmy Carter និង លោកស្រី Rosalynn Carter បង្ហាញអាថ៌កំបាំងនៃភាពជាដៃគូរយៈពេល៧៥ឆ្នាំ៕