កម្មវិធីវិទ្យុ
០៥:០០ - ០៥:២៩
ព័ត៌មានពេលព្រឹក ១៨ មិថុនា៖ ឥណ្ឌាស្វាគមន៍រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្របពេលដែលខ្លួនបង្កើនការប្រឡូកនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក
ព័ត៌មានថ្ងៃនេះមានដូចជា ឥណ្ឌាទទួលស្វាគមន៍បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន ស្របពេលដែលខ្លួនបង្កើនការប្រឡូកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ភាពអត់ឃ្លានលើពិភពលោកកើនឡើងនៅពេលដែលម្ហូបអាហារឡើងថ្លៃដល់កម្រិតខ្ពស់បំផុតនិងព័ត៌មានដទៃទៀត៕
២០:៣០ - ២១:២៩
ព័ត៌មានពេលរាត្រី ១៨ មិថុនា៖ ជំងឺកូវីដ១៩បានធ្វើឱ្យជីវភាពអ្នករត់ម៉ូតូឌុបខ្វះព្រឹកខ្វះល្ងាច ហើយមុខរបរនេះសឹងតែបាត់បង់
ព័ត៌មាននៅថ្ងៃនេះមានដូចជា តំបន់ Kherson និង Zaporizhzhia របស់អ៊ុយក្រែនកំពុងពុះពារប្រឆាំងនឹងការកាន់កាប់ដោយរុស្ស៊ី។ ជំងឺកូវីដ១៩បានធ្វើឱ្យជីវភាពអ្នករត់ម៉ូតូឌុបខ្វះព្រឹកខ្វះល្ងាច ហើយមុខរបរនេះសឹងតែបាត់បង់ និងព័ត៌មានផ្សេងៗទៀត៕