ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​រដ្ឋមន្រ្តី​ថា ​កង្វះ​ថវិកា​ និង​មន្រ្តី​ជំនាញ​នៅ​ថ្នាក់​ក្រុង ​ស្រុក ​ខណ្ឌ​ ទូទាំង​ប្រទេស ​នៅ​តែ​ជា​បញ្ហា។ អ្នក​ពាក់ព័ន្ធ​ថា ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ និង​ការ​បើក​ផ្លូវ​ធ្វើ​ដំណើរ​ក្នុង​អាស៊ាន​អាច​ជួយ​ស្ដារ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា។ អង្គការ​សិទ្ធិមនុស្ស​និង​ការ​ពារ​សេរីភាព​សារព័ត៌មាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឈប់​ប្រើ​«លេស»​កូវីដ​បង្ក្រាប​ក្រុម​ប្រឆាំង​និង​​សិទ្ធិ​បញ្ចេញ​មតិ​។ កម្ពុជា​បញ្ជាក់​ជំហរ​ជាថ្មី​គាំទ្រ​ការ​អនុវត្ត​ច្បាប់​សន្តិសុខជាតិ​របស់​​ចិន​នៅ​ទីក្រុង​ហុងកុង។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន ការ​ប៉ះទង្គិច​គ្នា​នៅ​តាម​បណ្ដោយ​ព្រំដែន​រវាង​ឥណ្ឌា​និង​ចិន​កាន់​តែ​រីក​ធំ​ឡើង។ វិបត្តិ​អាភៀន​លេចឡើង​នៅ​ទ្វីប​​អាស៊ី ក្រោយ​​មាន​ការ​រឹបអូស​គ្រឿង​ញៀន​ជាច្រើន។ តំបន់​អាស៊ីអាគ្នេយ៍​ក្លាយ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ចិន នៅ​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា៖ កូនប្រុស​ច្បង​របស់​លោក​ ហ៊ុន សែន ប្រតិកម្ម​នឹង​ការ​រិះគន់​រឿង​ទិញ​រថយន្ត​យោធា​ពី​ចិន ដោយ​អះអាង​ថា ការ​បញ្ជា​ទិញ​នេះ​ប្រើ​ថវិកា​សប្បុរសជន។ ក្រុម​ការពារ​សិទ្ធិមនុស្ស​យល់ថា​ ស្ថានភាព​សិទ្ធិ​នយោបាយ​នៅកម្ពុជា​ បន្ត​អាប់អួរ ដែល​បង្ក​ជា​ផល​វិបាក​ក្នុងការ​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។ នៅ​ក្នុង​កម្មវិធី Hello VOA នា​ថ្ងៃនេះ លោក​វេជ្ជបណ្ឌិត តាំង តេកហុង ពិភាក្សា​អំពី «ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា​ ខណៈ​ប្រទេស​បើក​សកម្មភាព​ឡើងវិញ»។ ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មាន​ដូចជា៖ លោក​ប្រធានាធិបតី​ Trump បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​នីតិប្រតិបត្តិ​ស្តី​ពី​កិច្ចការ​របស់​ប៉ូលិស ខណៈ​មាន​ការ​តវ៉ា​ទាក់ទិន​នឹង​អំពើ​ហិង្សា​របស់​ប៉ូលិស​នៅ​សហរដ្ឋ​អាមេរិក។ ការ​ស្ទង់​មតិ​ថ្មី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បង្ហាញ​ថា លោក Joe Biden មាន​សំឡេង​គាំទ្រ​ច្រើន​លើសលុប លើ​លោក​ប្រធានាធិបតី​ Donald Trump។ ប្រធានថ្មី​នៃ​ទីភ្នាក់ងារ USAGM បញ្ឈប់​តំណែង​មេដឹកនាំ​ទីភ្នាក់ងារ​ក្រោម​បង្គាប់​មួយចំនួន។ លោក John Bolton អតីត​ទីប្រឹក្សា​សន្តិសុខជាតិ​របស់​លោក​ Trump ថា លោក Trump ប្រឡូក​ជាមួយ​មេដឹកនាំ​ពិភពលោក​ផ្សេង​ទៀត ដើម្បី​ផល​ចំណេញ​ផ្ទាល់​ខ្លួន។ ប្រទេស​នូវែលហ្សេឡង់​បាន​រកឃើញ​ករណីឆ្លង​ថ្មី​នៃ​វីរុស​កូរ៉ូណា​ថែមទៀត បន្ទាប់​ពី​ប្រទេស​នេះ​ប្រកាស​ថា​មិនមាន​ករណី​ឆ្លង​ថ្មី៕

XS
SM
MD
LG