ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១៨ មេសា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ស្នើ​អាមេរិក​លុបចោល​បំណុល ខណៈ​អ្នក​វិភាគ​ថា ភាព​លម្អៀង​ទៅ​ចិន​នៅតែ​ជា​បញ្ហា។ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម TikTok ត្រូវចាប់​ខ្លួន​ចំពោះ​ការ​រិះគន់​ចំណាត់​ការ​បង្ការ​ជំងឺ​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា វិទ្យាស្ថាន​ស្រាវជ្រាវ​គោលនយោបាយ​ចិន៖ អាមេរិក​មាន​សកម្មភាព​យោធា​ខ្លាំង​កាល​ពី​ឆ្នាំ​មុន​នៅ​តំបន់​សមុទ្រ​មាន​ជម្លោះ​ដើម្បី​ដាក់​សម្ពាធ​លើ​ចិន។ ឥណ្ឌា​ក្លាយ​ជា​ទីតាំង​ដែល​មាន​ជំងឺកូវីដ១៩ រាតត្បាត​ខ្លាំង​ក្នុង​រលក​ឆ្លង​លើក​ទី ២៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១៨ មេសា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ជិត​៣០​ឆ្នាំ​ក្រោយ​កិច្ច​ព្រមព្រៀងទី​ក្រុង​ប៉ារីស បញ្ហា​អធិបតេយ្យ​ជាតិ​ខ្មែរ​នៅតែ​ជា​កង្វល់​ដល់​សកម្មជន។ រដ្ឋាភិបាល​និង​មន្ត្រី​អង្គការ​សហប្រជាជាតិ​ខ្វែង​គំនិត​គ្នា​លើ​វិធានការ​ប្រឆាំង​ជំងឺ​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​អ្នក​ជំនាញ៖អន្តរជាតិ​ត្រូវ​ដោះស្រាយ​រដ្ឋប្រហារ​នៅ​ភូមា​តាម​វិធី​តុលាការ​ព្រហ្មទណ្ឌ​អន្តជាតិ ទណ្ឌកម្ម និងមហា​សន្និបាត​អ.ស.ប.។ បុគ្គលិក​សុខាភិបាល​អាស៊ី​នៅ​សហរដ្ឋអាមេរិក ប្រឈម​នឹង​ការ​គំរាម​ផ្សេង​ទៀត​ក្រៅ​ពី​ជំងឺ​កូវីដ១៩។ អ្នក​អភិរក្ស​កេនយ៉ា​វ័យ​ក្មេង​មាន​គំនិត​ច្នៃ​ប្រឌិត ដើម្បី​សង្គ្រោះ​សត្វ​បក្សី។ ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​ការ​ស្អប់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​កើនឡើង ១៥០% ក្នុង​ទីក្រុង​ធំៗ​នៅ​សហរដ្ឋអាមេរិក៕

XS
SM
MD
LG