កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១៨ ធ្នូ ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា ធនាគារពិភពលោកឲ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនជិត៤ភាគរយនៅឆ្នាំ២០២១។ សិស្សមួយចំនួនបង្ហាញការអាក់អន់ចិត្ត ក្រោយក្រសួងអប់រំ សម្រេចមិនបាច់មានការប្រឡងនិងមិនកំណត់និទ្ទេស។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោកPutin បដិសេធថារដ្ឋាភិបាលលោកមិនពាក់ព័ន្ធការបំពុលលោកNavalnyទេ។ សហរដ្ឋអាមេរិកថា ចោរកម្មតាមអ៊ីនធឺណិតថ្មីៗវាយលុកបណ្តាញរដ្ឋាភិបាល។ វៀតណាមច្រានចោលការចោទប្រកាន់របស់អាមេរិកពីបទទម្លាក់តម្លៃប្រាក់ដុង។ ចិនចោទប្រកាន់ពលរដ្ឋហុងកុង១២នាក់ពីបទ«ឆ្លងដែនខុសច្បាប់»។ មន្ទីរពេទ្យទីក្រុងតូក្យូមានអ្នកជំងឺច្រើនលើសលប់ដោយសារកំណត់ត្រាថ្មីករណីវីរុសកូរ៉ូណា។ ប្រទេសឡាវព្រងើយកន្តើយភរិយារបស់សកម្មជនដែលបាត់ខ្លួនក្នុងសភាព«មិនអស់ចិត្ត»៕
ព័ត៌មានពេលរាត្រី៖ ១៨ ធ្នូ ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា សហរដ្ឋអាមេរិកប្រាប់កម្ពុជាឱ្យគោរពនិងទទួលសំឡេងប្រឆាំង។ ចក្រភពអង់គ្លេសដែលចាកចេញពីសហភាពអឺរ៉ុបសម្រេចមិនផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។ របាយការណ៍លីកាដូបង្ហាញថា ៣ឆ្នាំក្រោយរំលាយបក្សប្រឆាំង សកម្មជនដែលមិនមែនជាអ្នកនយោបាយ រងគ្រោះកាន់តែខ្លាំង។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden តែងតាំងមេបញ្ជាការជើងចាស់ក្នុងសង្គ្រាមអ៊ីរ៉ាក់និងអាហ្វហ្កានីស្ថានជារដ្ឋមន្ត្រីការពារប្រទេស។ ចិនបើកសវនាការសំណុំរឿងសកម្មជនសិទ្ធិមនុស្សជើងចាស់មួយរូបនៅថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ។ លោក Biden នឹងចេញបទបញ្ជានីតិប្រតិបត្តិដូចលោក Trump ដែរ។ ហ្វីលីពីនសម្លឹងទៅផ្លាស់ប្តូរជំហរ រឿងកិច្ចព្រមព្រៀងយោធាអាមេរិកដែលនឹងត្រូវលុបចោល។ សហរដ្ឋអាមេរិកនិងលោក Biden ព្រមានជាថ្មីអំពីការវាយប្រហារតាមប្រព័ន្ធកំព្យូទ័រ។ គណៈកម្មការសហរដ្ឋអាមេរិក គាំទ្រវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទី២។ ចិនគ្រោងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងជូនសាធារណជន។ ការអំពាវនាវរបស់អង្គការសហប្រជាជាតិឲ្យមានការឈប់បាញ់គ្នាក្នុងពិភពលោក ត្រូវបានគេមិនរវល់អើពើ។ ប្រធានអង្គការ IOM ថា ជនចំណាកស្រុកត្រូវតែដាក់បញ្ចូលនៅក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែរ៕