ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ១៨ វិច្ឆិកា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន ពល​រដ្ឋខ្វែង​គំនិត​គ្នា​លើ​ច្បាប់​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​​ ដោយ​ខ្លះ​ថា ​វាបម្រើ​ប្រយោជន៍​បុគ្គល។ ការ​សម្រេច​របស់​តុលាការ​លក់​ស្នាក់ការ​កណ្តាល​របស់​គណបក្ស​សង្គ្រោះជាតិ រង​ការរិះ​គន់​ថា​ ជា​ការ​សងសឹក​នយោបាយ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ប្រទេស​ឥណ្ឌាបិទ​រោងចក្រ​ប្រើ​ថាមពល​ធ្យូងថ្ម​ចំនួន​៥​ជា​បណ្តោះ​អាសន្ន​នៅ​ជុំវិញ​ទីក្រុង​ញូវដែលី។ សហរដ្ឋ​អាមេរិក​និង​ជប៉ុន ប្រកាស​ភាពជា​ដៃគូ​ថ្មី​ផ្នែក​ពាណិជ្ជកម្ម។ ឥណ្ឌូណេស៊ី ចាប់ខ្លួន​បព្វជិត​ជាន់​ខ្ពស់​ម្នាក់​ដែល​មាន​ចំណង​ទាក់ទង​ជាមួយ​ក្រុម Jemaah Islammiah។ រដ្ឋមន្ត្រី​ការពារ​ជាតិ​ប៉ូឡូញ​និយាយ​ថា ប្រទេស​របស់​លោក ប្រឈម​នឹង​សម្ពាធជន​ចំណាកស្រុក​ដែល​ព្យាយាម​ឆ្លង​ពី​​ប្រទេស​បេឡារុស ក្នុង​រយៈពេល​ច្រើន​ខែ​ទៅ​មុខ​ទៀត។ អតីត​យុទ្ធជន​ស៊ីមបាវ៉េ ត្រូវបាន​ដោះលែង​ឱ្យ​នៅ​ក្រៅឃុំ បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​ដោយសារ​តវ៉ា​រឿង​ប្រាក់​សោធននិវត្តន៍៕

២០:៣០ - ២១:២៩

ព័ត៌មាន​ពេល​រាត្រី៖ ១៨ វិច្ឆិកា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន ជនភៀស​ខ្លួន​អាហ្វហ្គានី​ស្ថាន​១៥​នាក់​មក​ស្នាក់​នៅ​កម្ពុជា ​មុន​ទៅ​ប្រទេស​ទីបី។ អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា​កើន​ដល់​១៨​% ហើយ​វិបត្តិ​កូវីដ​ជា​កត្តា​មួយ​នាំ​ឲ្យ​មាន​កំណើននេះ។ មេធាវី​តំណាង​នាយក​រដ្ឋមន្ត្រី ការពារ​វិធានការ​លក់​ស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ​ថា ជា​«ការ​អនុវត្ត​ច្បាប់»។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃនេះ មាន​កិច្ចពិភាក្សា​អំពី «ដូស​ជំរុញ​និង​ការចាក់​វ៉ាក់សាំង​លាយគ្នា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​តាលីបង់​អំពាវនាវ​ដល់​សហរដ្ឋ​អាមេរិក​ឲ្យ​ឈប់​បង្កក​ទ្រព្យសម្បត្តិ​អាហ្វហ្គានីស្ថាន។ អង្គការ​សហប្រជាជាតិ ជំរុញ​សហគមន៍​អន្តរជាតិ​ឲ្យ​ប្រុងប្រយ័ត្ន ដោយសារ​ការវាយ​ប្រហារ​របស់​ក្រុម ISIL Khorasan បាន​កើនឡើង។ សេតវិមាន៖ គម្រោង​កសាង​ពិភពលោក​ជាថ្មី​ឲ្យ​ប្រសើរ នឹង​ចាប់ផ្តើម​គម្រោង​៥០ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

XS
SM
MD
LG