កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១៨ វិច្ឆិកា ២០២០
ព័ត៌មានសំខាន់ៗមានដូចជា រដ្ឋាភិបាលថា សេចក្តីថ្លែងការណ៍របស់អ្នកជំនាញអ.ស.ប អំពីសិទ្ធិមនុស្សកម្ពុជា មានភាពលម្អៀង។ តុលាការខេត្តកំពង់ឆ្នាំង លើកពេលប្រកាសសាលក្រមប្រឆាំងអ្នកកាសែតជាប់ចោទពីបទ«ញុះញង់»។ ព័ត៌មានអន្តរជាតិវិញមានដូចជា អភិបាលរដ្ឋនិងក្រុងនានារបស់អាមេរិកបានដាក់កំហិតកាន់តែខ្លាំងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ មុនពិធីបុណ្យដឹងគុណ Thanksgiving។ លោក បៃដិន ថា «មនុស្សកាន់តែច្រើនអាចនឹងស្លាប់» ខណៈលោកជំរុញឱ្យលោក ត្រាំ ជួយសម្រួលអន្តរកាលផ្ទេរអំណាច។ ផែនការចាក់ថ្នាំវ៉ាក់សាំងទ្រង់ទ្រាយធំរបស់ឥណ្ឌូណេស៊ីត្រូវពន្យារពេលព្រោះមិនអាចផ្តល់ការយល់ព្រមទាន់ពេល។ រដ្ឋាភិបាលចិននិយាយថា ធម្មនុញ្ញហុងកុងនឹងមានការផ្លាស់ប្តូរ។ មន្ត្រីអាហ្វហ្គានីស្ថានព្យាយាមមិនអើពើនឹងព័ត៌មានអំពីផែនការដកកងទ័ពអាមេរិក។ អ្នកគាំទ្រលោក ត្រាំ គាំទ្រការអះអាងគ្មានមូលដ្ឋានអំពីការបន្លំសន្លឹកឆ្នោត។ ក្រុមហ៊ុនដឹកជញ្ជូនទំនិញ Ladybird របស់ស្រ្តី Ghana ជួលអ្នកបើកបរជាស្រ្តី៕
ព័ត៌មានពេលរាត្រី៖ ១៨ វិច្ឆិកា ២០២០
ព័ត៌មានសំខាន់ៗមានដូចជា មន្ត្រីកម្ពុជាហៅការស្នើរបស់សមាជិកសភាអាមេរិកឲ្យដាក់ទណ្ឌកម្មរដ្ឋាភិបាលថាជា«រឿងច្រំដែល»។ នៅក្នុងកម្មវិធីផតខាសថ៍ (podcast) «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី៨ មានកិច្ចពិភាក្សាអំពី «សក្តានុពលទីក្រុងភ្នំពេញនិងធនធានមនុស្សក្នុងការធ្វើការទូតសេដ្ឋកិច្ច»។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden បើកជំនួបដោយផ្ទាល់ជាមួយក្រុមអ្នកជំនាញដើម្បីទទួលបានការជូនដំណឹងអំពីបញ្ហាសន្តិសុខជាតិ។ លោក Trump បញ្ឈប់តំណែងនាយកទីភ្នាក់ងារសន្តិសុខការបោះឆ្នោត ដោយចោទថាមានការបន្លំធ្ងន់ធ្ងរ។ សមាជិករដ្ឋសភាថៃបោះឆ្នោតលើសំណើបាតុករដែលទាមទារឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញ។ សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពនៅអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់នៅត្រឹមពាក់កណ្ដាលខែមករា។ រដ្ឋមន្ត្រីការបរទេសអាមេរិកសម្ដែងការគាំទ្រចំពោះអធិបតេយ្យភាពរបស់ប្រទេសហ្សកហ្ស៊ី។ លោក Biden និងក្រុមមេដឹកនាំពិភពលោកពិភាក្សាគ្នាអំពីបញ្ហាសាកល៕