កម្មវិធីវិទ្យុ
០៥:០០ - ០៥:២៩
ព័ត៌មានពេលព្រឹក ១៨ តុលា៖ ឪពុកម្តាយកូនសិស្សស្លាប់ដោយការលិចទូកដថា កូនពួកគេប្រឹងប្រែងរៀនទាំងគ្មានស្ពានឆ្លងទៅសាលា
ព័ត៌មានថ្ងៃនេះមានដូចជា ឪពុកម្តាយកូនសិស្សស្លាប់ដោយការលិចទូកដថា កូនពួកគេប្រឹងប្រែងរៀនទាំងគ្មានស្ពានឆ្លងទៅសាលា។ លោក ហ៊ុន សែន ប្រកាសបើកផ្លូវឱ្យលោក សម រង្ស៊ី វិលចូលប្រទេសដើម្បីទទួលទោសនិងព័ត៌មានផ្សេងទៀត៕
២០:៣០ - ២១:២៩
ព័ត៌មានពេលរាត្រី ១៨ តុលា៖ លោក Blinken ថា ចិនគឺ«ផ្ទុយស្រឡះពីមុន» នៅក្រោមការដឹកនាំរបស់លោក Xi Jinping
ព័ត៌មាននៅថ្ងៃនេះមានដូចជា ក្រសួងការពារជាតិបេ្តជ្ញាសារជាថ្មីត្រៀមកម្ទេចក្រុមបះបោរប្រឆាំងនឹងរដ្ឋាភិបាល។ លោក Blinken ថា ចិនគឺ«ផ្ទុយស្រឡះពីមុន» នៅក្រោមការដឹកនាំរបស់លោក Xi Jinping។ រុស្ស៊ីវាយប្រហារតាមអាកាសចំទីតាំងថាមពលរបស់អ៊ុយក្រែន និងព័ត៌មានផ្សេងទៀត៕