ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ១៧ កញ្ញា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នក​​កាសែត​ចាស់​វស្សា​ជនជាតិ​អាមេរិក រំឭក​កម្ពុជា​ឱ្យ​ការពារ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស។ ក្រុមហ៊ុន GFX ពន្យារ​ពេល​អតិថិជន​មក​ទទួល​ប្រាក់​សំណង​៣០% ខណៈ​លោក ហ៊ុន សែន ឲ្យ​សម្រុះសម្រួល​ជម្លោះ មុន​ប្តឹង​ទៅ​តុលាការ។ សង្គម​ស៊ីវិល ជំរុញ​ឲ្យ​ផ្តល់​សំណង​សមរម្យ​ដល់​អ្នកមាន​ជម្លោះ​ដីធ្លី​ក្នុង​គម្រោង​ព្រលាន​យន្តហោះ​ថ្មី​នៅ​ខេត្តកណ្តាល។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​សេចក្តី​រាយការណ៍​អំពី​ចំនួន​គ្រោះ​ធម្មជាតិ បាន​កើនឡើង ប៉ុន្តែ​ការស្លាប់​បាន​ថយចុះ​នៅ​ក្នុង​រយៈពេល ៥០​ឆ្នាំ មក​នេះ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១៧ កញ្ញា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ថា មិន​មាន​ការ​ចរចា​នយោបាយ ហើយ​ការពារ​​រឿង​​លប​ចូល​ស្តាប់​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​បក្ស​ប្រឆាំង។ លោក ហ៊ុន សែន ថា សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​អ្នកវិភាគ​ម្នាក់ ខណៈ​ព្រមាន​អ្នកអត្ថាធិប្បាយ​នយោបាយ​លោក មាស នី។ លោក ហ៊ុន សែន ថា ការចាក់​វ៉ាក់សាំង​កូវីដ​១៩ ដល់​ក្មេង​អាយុ​៦​ឆ្នាំ​ឡើង​ទៅ «ជា​ការបោះ​ជំហាន​មុន»។ តុលាការ​រាជធានី​ភ្នំពេញ ឃុំ​ខ្លួន​អតីត​ព្រះ​សង្ឃ​កម្ពុជា​ក្រោម​មួយ​អង្គ​រឿង​បំពាន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​តាលីបង់ មិន​បាន​ច្រានចោល​ការធ្វើ​ការបោះឆ្នោត​នោះ​ទេ។ ស្ថានទូត​ចិន​ប្រកាស​ប្រឆាំង​ការ​ជ្រៀតជ្រែក​របស់​អាមេរិក និង​អូស្ត្រាលី។ ការវាយ​តម្លៃ​របស់​អ.ស.ប.​អំពី​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ចិន ជា​វេទិកា​សិទ្ធិ​មនុស្ស​សំខាន់។ អ្នក​ជំនាញ​នៅ​នីហ្សេរីយ៉ា​មួយ​ចំនួន​ ព្រមាន​ពី​ឥទ្ធិពល​កាន់​តែ​ខ្លាំង​របស់​ចិន​ក្នុង​វិស័យ​បច្ចេកវិទ្យា​អាហ្វ្រិក។ ថវិកា​ចាយវាយ​របស់​តៃវ៉ាន់​កើន​ឡើង គ្រាដែល​ប្រទេស​ចិន​បង្កើន​សកម្មភាព​យោធា និង​ព័ត៌មាន​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG