កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក
ព័ត៌មានសំខាន់ៗមានដូចជា រដ្ឋជាច្រើននៅសហរដ្ឋអាមេរិកចាប់ផ្តើមងាកយកជម្រើសបោះឆ្នោតផ្ញើតាមប្រៃសណីយ៍។ បាតុកម្មប្រឆាំងរដ្ឋាភិបាលក្នុងប្រទេសថៃកាន់តែខ្លាំងក្លា ដោយសារយុវជនទាមទារឲ្យមានការផ្លាស់ប្តូរ។ ក្រុមពលរដ្ឋអត់ឃ្លានក្នុងប្រទេសម៉ាឡេស៊ី ពឹងពាក់លើអង្គការសប្បុរសធម៌ដើម្បីទទួលបានអាហារបរិភោគក្នុងអំឡុងពេលសកម្មភាពក្នុងប្រទេសត្រូវបានផ្អាក៕
ព័ត៌មានពេលរាត្រី
ព័ត៌មានអំពីកម្ពុជាមានដូចជា មន្ត្រីសិទ្ធិមនុស្សអាមេរិកស្នើឲ្យកម្ពុជាបញ្ឈប់ការបង្ក្រាបលើក្រុមអ្នកតវ៉ាដោយសន្តិវិធី។ អ្នកការពារសិទ្ធិមនុស្សថា លោក ហ៊ុន សែន កំពុងរំលោភសិទ្ធិបញ្ចេញមតិ គ្រាដែលលោកព្រមានចាប់ខ្លួនអ្នកតវ៉ារឿងបោះបង្គោលព្រំដែន។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ផលប៉ះពាល់ពីជំងឺកូវីដ១៩ លើយុវជន និងពលកម្មការងារកម្ពុជា»។ ព័ត៌មានអន្តរជាតិវិញមានដូចជា ការជ្រើសរើសរបស់លោក Biden យកលោកស្រី Harris ជាបេក្ខជនអនុប្រធានាធិបតី ត្រូវគេមើលឃើញថាជាជម្រើសប្រវត្តិសាស្ត្រ និងមានសុវត្ថិភាព។ មនុស្សយ៉ាងតិចមួយសែននាក់ «ដើរក្បួនដើម្បីសេរីភាព» ក្នុងប្រទេសបេឡារុស។ អ្នកជំនាញសហរដ្ឋអាមេរិកថា អ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយ អាចមានភាពស៊ាំនឹងជំងឺពី ៣ ខែទៅមួយឆ្នាំ។ កូរ៉េខាងត្បូងប្រឈមការឆ្លងរាលដាលថ្មីនៃវីរុសកូរ៉ូណា។ ចំនួនមនុស្សស្លាប់កើនឡើងនៅក្នុងការវាយប្រហារលើសណ្ឋាគារ Oceanfront Resort៕