កម្មវិធីវិទ្យុ
០៥:០០ - ០៥:៣០
ព័ត៌មានពេលព្រឹក ១៧ មិថុនា៖ អាមេរិកព្រមានអំពីជម្លោះដោយគណនាខុសជាមួយប្រទេសចិន ចំពេលភាពតានតឹងកើនឡើង
ព័ត៌មាននៅថ្ងៃនេះមានដូចជា អាមេរិកព្រមានអំពីជម្លោះដោយគណនាខុសជាមួយប្រទេសចិន ចំពេលភាពតានតឹងកើនឡើង។ អាជ្ញាធរខេត្តកណ្តាលថាមន្ត្រីជំនាញកំពុងពិនិត្យវិវាទនៅរោងចក្រស្តារឡៃថ៍។ លោក ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរកម្ពុជាចាប់ខ្លួនពួកឧទ្ទាមបញ្ជូនឱ្យវៀតណាមវិញនិងព័ត៌មានផ្សេងៗទៀត៕
២០:៣០ - ២១:២៩
ព័ត៌មានពេលរាត្រី ១៧ មិថុនា៖ ខ្មែរអាមេរិកាំងមើលឃើញតួនាទីសំខាន់របស់អាមេរិកក្នុងរឿងចម្រូងចម្រាសមុនការបោះឆ្នោត
ព័ត៌មាននៅថ្ងៃនេះមានដូចជា ក្តីសង្ឃឹមស្តារប្រជាធិបតេយ្យហាក់ថមថយ ខណៈសម្ពាធកាន់តែកើន ក្រោយគណបក្សមិនអាចចូលរួមការបោះឆ្នោត។ ខ្មែរអាមេរិកាំងមើលឃើញតួនាទីសំខាន់របស់អាមេរិកក្នុងរឿងចម្រូងចម្រាសមុនការបោះឆ្នោត និងព័ត៌មានផ្សេងទៀត។