កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១៧ មិថុនា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា ករណីឆ្លងជំងឺកូវីដ១៩បន្តកើនឡើងតាមបណ្តាខេត្ត ខណៈអាជ្ញាធរបន្តពង្រឹងវិធានការទប់ស្កាត់។ ថ្នាក់ដឹកនាំគណបក្សមួយចំនួន៖ ជំងឺកូវីដ១៩ មានឥទ្ធិពលលើដំណើរការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២។ អង្គការសហប្រជាជាតិថា កម្មកររោងចក្រជាច្រើន ប្រឈមនឹងការធ្លាក់ខ្លួនក្រនិងថែមទាំងអត់ឃ្លានក្នុងគ្រាកូវីដ១៩។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រធានាធិបតីអាមេរិកនិងរុស្ស៊ីចាប់ផ្តើមជំនួបកំពូលដែលបានរង់ចាំជាយូរមកហើយ។ ការសិក្សាថ្មីបង្ហាញថា អ្នកជំងឺកូវីដ១៩ ជិត ២៥% ក្នុងសហរដ្ឋអាមេរិក មានរោគសញ្ញាកូវីដរយៈពេលយូរអង្វែង។ អង្គការសហប្រជាជាតិអំពាវនាវឲ្យមានសេវាកម្មផ្ញើប្រាក់កាន់តែប្រសើរឡើងដោយមានតម្លៃទាប។ អង្គការសហប្រជាជាតិព្រមានថា គ្រោះទុរ្ភិក្សក្នុងតំបន់ Tigray អាចរាលដាលដល់តំបន់ផ្សេងៗទៀតក្នុងប្រទេសអេត្យូពី។ វិស័យភាពយន្តនៅញូវយ៉កកាន់តែរីកចម្រើនទោះមានវិបត្តិកូវីដ១៩៕
ព័ត៌មានពេលរាត្រី៖ ១៧ មិថុនា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា អាមេរិកបញ្ចប់ជំនួយការពារព្រៃឡង់កម្ពុជា ក្រោមហេតុផលថាបញ្ហាព្រួយបារម្ភមិនត្រូវបានដោះស្រាយ។ អ្នកនាំពាក្យប៉ូលិសថា យុវជនបរិស្ថាន៣នាក់ត្រូវឃាត់ខ្លួននៅភ្នំពេញក្នុងការចោទប្រកាន់«រួមគំនិតក្បត់»។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះមានកិច្ចពិភាក្សាអំពី «ផលប៉ះពាល់ជំងឺកូវីដ១៩ និងការគ្រប់គ្រងផ្លូវចិត្ត អំឡុងពេលរាំងខ្ទប់»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា កិច្ចប្រជុំកំពូលរវាងលោក Biden និងលោក Putin ផ្តោតតែលើ«រឿងសាច់ការ»។ ប៉ូលិសហុងកុងឆ្មក់ចូលឆែកទីស្នាក់ការកាសែត Apple Daily ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ។ អគ្គលេខាធិការអ.ស.ប.រិះគន់សកម្មភាពរបស់កងកម្លាំងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។ ចិនចង់បានមិត្តនៅអាស៊ីអាគ្នេយ៍ ទោះបីមានជម្លោះដែនទឹក ខណ:ឥទ្ធិពលអាមេរិកកើនឡើង។ ចិនបញ្ជូនក្រុមអវកាសយានិកដំបូងទៅកាន់ស្ថានីយ៍អវកាសអចិន្រ្តៃយ៍ថ្មី៕