កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១៧ មេសា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ដីបឹងតាមោក ១៧ ហិកតាទៀតត្រូវកាត់ចេញសម្រាប់ស្ថាប័នរដ្ឋ នាំឲ្យមានការព្រួយបារម្ភបន្ថែម។ អាជីវករផ្សារអូឫស្សីរំពឹងផ្សារបើកវិញឆាប់ៗ តែនៅបារម្ភពីការឆ្លងជំងឺកូវីដ១៩។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកជំនាញខាងចុងចោទថា ការប្រើកម្លាំងចាប់ខ្លួនលោក Floyd មាន «យុត្តិកម្ម»។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Blinken ស្តីបន្ទោសចិនចំពោះការឆ្លើយតបយឺតយ៉ាវនឹងវីរុសកូរ៉ូណា៕
ព័ត៌មានពេលរាត្រី៖ ១៧ មេសា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា របាយការណ៍ថ្មីបង្ហាញថា គម្របព្រៃឈើសហគមន៍មួយកន្លែងក្នុងខេត្តក្រចេះបាត់បង់ជិតពាក់កណ្តាល។ នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី ១១ នេះ មានកិច្ចពិភាក្សាអំពី «អនាគតទន្លេមេគង្គក្រោមកិច្ចសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គ»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ហេតុផលដែលលោក Biden បញ្ជូននាវាចម្បាំងអាមេរិកទៅកាន់តំបន់សមុទ្រចិនខាងត្បូង ដូចលោក Trump ធ្វើក្នុងពេលកន្លងមក។ ខណៈករណីរើសអើងកើនឡើង ជនជាតិអាមេរិកាំងដើមកំណើតអាស៊ីនៅតែស្ទាក់ស្ទើររាយការណ៍អំពីបញ្ហានេះ។ ព្រះអង្គម្ចាស់ Philip នៃចក្រភពអង់គ្លេស សោយទិវង្គត៕