កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១៧ មីនា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា អង្គការសិទ្ធិមនុស្ស Human Rights Watch ស្នើ EU ដាក់ទណ្ឌកម្មឧត្តមសេនីយ៍១២នាក់។ មន្រ្តីសុខាភិបាលថា ថវិកាសប្បុរសជនទុកសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ នៅពេលក្រោយ បន្ថែមលើវ៉ាក់សាំងជំនួយ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អង្គការសហប្រជាជាតិថា តម្លៃស្បៀងអាហារនិងប្រេងឥន្ធនៈនៅមីយ៉ាន់ម៉ាបានកើនឡើងក្រោយរដ្ឋប្រហារយោធា។ សហរដ្ឋអាមេរិកការពារវិធានការរបស់ខ្លួនចំពោះការកើនឡើងនៃចំនួនកុមារចំណាកស្រុកនៅព្រំដែនភាគនិរតី។ ក្រុមហ៊ុន Moderna ប្រកាសចាប់ផ្តើមសាកល្បងវ៉ាក់សាំងកូវីដ១៩ លើកុមារ។ និយតករឱសថរបស់សហភាពអឺរ៉ុបមាន «ជំនឿមុតមាំ» លើប្រយោជន៍ដែលទទួលបានពីវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca។ អង្គការសុខភាពពិភពលោកថា របាយការណ៍អំពីប្រភពនៃជំងឺកូវីដ១៩ ទំនងជានឹងចេញផ្សាយនៅសប្តាហ៍ក្រោយ។ សហរដ្ឋអាមេរិកបន្ថយទំហំសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង៕
ព័ត៌មានពេលរាត្រី៖ ១៧ មីនា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន បញ្ជាឲ្យរៀបចំ «ផែនការមេ» ចាក់វ៉ាក់សាំងបង្ការកូវីដ១៩ និងជំរុញចាក់ឲ្យបានលឿន។ កម្ពុជាបន្តរកឃើញអ្នកឆ្លងថ្មី៧៥នាក់ទៀត ភាគច្រើនជាជនជាតិខ្មែរក្នុងព្រឹត្តិការណ៍ផ្ទុះឆ្លងសហគមន៍។ អង្គការសិទ្ធិមនុស្ស Human Rights Watch ស្នើ EU ដាក់ទណ្ឌកម្មឧត្តមសេនីយ៍ ១២ នាក់។ នៅក្នុងកម្មវិធីផតខាសថ៍ (podcast) «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី១០ មានកិច្ចពិភាក្សាអំពី «សារៈសំខាន់នៃការអប់រំស្តីអំពីសុខភាពបន្តពូជ និងផ្លូវភេទដែលបើកចំហ និងស៊ីជម្រៅ»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ជនសង្ស័យបានត្រូវចាប់ខ្លួននៅក្នុងការបាញ់សម្លាប់មនុស្ស៨នាក់នៅក្នុងតំបន់ជាយក្រុង Atlanta សហរដ្ឋអាមេរិក។ មន្ត្រីកំពូលសហរដ្ឋអាមេរិកថ្លឹងថ្លែងពីជម្រើសក្នុងបញ្ហាកូរ៉េខាងជើង នៅក្នុងការពិភាក្សានៅទីក្រុងសេអ៊ូល និងព័ត៌មានអន្តរជាតិមួយចំនួនទៀត៕