កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១៧ ធ្នូ ២០២១
ព័ត៌មានអំពីកម្ពុជាមាន តុលាការ បន្តជម្រះក្តីពាក់ព័ន្ធនឹងមាតុភូមិនិវត្តន៍របស់លោកសម រង្ស៊ី ដោយគ្មានវត្តមានជនជាប់ចោទ។ ពលរដ្ឋរងគ្រោះដោយឧស្សាហកម្មស្ករអំពៅ ស្នើសុំក្រុមហ៊ុន Coca Cola ដោះស្រាយវិវាទដីធ្លី។ រីឯព័ត៌មានអន្តរជាតិវិញមាន សន្និសីទកំពូលរបស់លោក Biden អំពីលទ្ធិប្រជាធិបតេយ្យ នាំឱ្យក្រុមអ្នកកាន់អំណាចផ្តាច់ការខឹងសម្បារ៕
ព័ត៌មានពេលរាត្រី៖ ១៧ ធ្នូ ២០២១
ព័ត៌មានអំពីកម្ពុជាមាន សាលាក្រុង សុំឲ្យកម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍ ផ្អាកការធ្វើកូដកម្ម រង់ចាំការដោះស្រាយជម្លោះ។ អ្នកបម្រើការក្នុងសេវាកម្សាន្ត ស្វះស្វែងឲ្យមានការទទួលស្គាល់ការងាររកស៊ីផ្លូវភេទជាការងារសុចរិត។ ទិវាសិទ្ធិមនុស្ស ផ្តល់ការប្តេជ្ញាជាថ្មីដល់សកម្មជនឲ្យបន្តទាមទារសិទ្ធិជូនពលរដ្ឋនៅកម្ពុជា។ ជនភៀសខ្លួនកម្ពុជានៅថៃ មានអារម្មណ៍ថា «មិនមានសុវត្ថិភាព» បន្ទាប់ពីមានការចាប់បញ្ជូនខ្លួន។ បទសម្ភាសន៍៖ ក្តីសង្ឃឹមទាក់ទាញអ្នកបោះឆ្នោតឲ្យបន្តគាំទ្របក្សថ្មី។ រីឯព័ត៌មានអន្តរជាតិវិញមាន អាមេរិកថា ការជម្លៀសពលរដ្ឋអាមេរិក ពលរដ្ឋដែលមានសិទ្ធិរស់នៅស្របច្បាប់ និងពលរដ្ឋអាហ្វហ្គានីស្ថាន នៅកំពុងបន្តធ្វើនៅឡើយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕