ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ១៧ វិច្ឆិកា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន ក្រុម​សហជីព ស្វះស្វែង​ជួប​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ដើម្បី​ដោះស្រាយ​វិវាទ​ក្នុង​វិស័យ​ទេសចរណ៍។ សកម្មជន​អំពាវនាវ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់ បន្ទាប់ពី​ត្រូវ​បាន​ដោះ​លែង។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ចំណុច​សំខាន់ៗ​នៃ​ជំនួប​កំពូល​រវាង​លោក​ប្រធានាធិបតី Joe Biden និង​លោក Xi Jinping។ របប​យោធា​មីយ៉ាន់ម៉ា ចោទ​ប្រកាន់​អ្នកស្រី Suu Kyi ពី​បទ​បន្លំ​ការបោះឆ្នោត​ក្នុង​ឆ្នាំ២០២០។ ការផ្ទុះ​នៅ​ក្បែរ​អគារ​សភា​និង​ស្ថានីយ​ប៉ូលិស​នៅ​ប្រទេស​អ៊ូហ្កង់ដា បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​និង​របួស។ ប្រទេស​រុស្សី បដិសេធ​ការចោទ​ប្រកាន់​ដែល​ថា មីស៊ីល​ប្រឆាំង​ផ្កាយ​រណប​របស់​ខ្លួន​គំរាម​កំហែង​ដល់​ស្ថានីយ​អវកាស។ ក្រុមហ៊ុន​លក់​ទំនិញ​សហរដ្ឋ​អាមេរិក ឈប់​លក់​ទំនិញ​របស់​ក្រុមហ៊ុន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការបំពាន​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ចិន៕

២០:៣០ - ២១:២៩

ព័ត៌មាន​ពេល​រាត្រី៖ ១៧ វិច្ឆិកា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន ការ​សម្រេច​របស់​តុលាការ​លក់​ស្នាក់ការ​កណ្តាល​របស់​គណបក្ស​សង្គ្រោះជាតិ រង​ការរិះ​គន់​ថា​ ជា​ការ​សងសឹក​នយោបាយ។ ពល​រដ្ឋខ្វែង​គំនិត​គ្នា​លើ​ច្បាប់​កំណត់​សញ្ញាតិ​ខ្មែរ​តែ​មួយ​​ ដោយ​ខ្លះ​ថា ​វាបម្រើ​ប្រយោជន៍​បុគ្គល។ ក្រុម​សហជីព ស្វះស្វែង​ជួប​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ដើម្បី​ដោះស្រាយ​វិវាទ​ក្នុង​វិស័យ​ទេសចរណ៍។ តើ​វិស័យ​ទេសចរណ៍​តាម​កោះ​នៅ​កម្ពុជា អាច​វិល​ទៅ​រក​ស្ថានភាព​មុន​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ វិញ​បាន​ដែរ​ឬ​ទេ? រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មានដូចជា សហរដ្ឋ​អាមេរិក​និង​ចិន​ថា ជំនួប​របស់​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​មាន​ភាព​ប្រសើរ​ទៅ​មុខ។ មេដឹកនាំ​សហរដ្ឋ​អាមេរិក​និង​ចិន បកស្រាយ​ខុសៗ​គ្នា​អំពី​បញ្ហា​កោះ​តៃវ៉ាន់។ សហរដ្ឋ​អាមេរិក​គ្រោង​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ១៩ ពី​ក្រុមហ៊ុន Pfizer។ ក្រុម​ទាហាន​ផ្តាច់ខ្លួន​ចេញ​ពី​យោធា​មីយ៉ាន់ម៉ា បញ្ចុះ​បញ្ចូល​ក្រុម​ផ្តាច់ខ្លួន​ផ្សេងទៀត​ឱ្យ​រួម​ផ្តុំគ្នា​និង​ព័ត៌មាន​ផ្សេងៗទៀត៕

XS
SM
MD
LG