កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១៧ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមាន សហគមន៍ខ្មែរក្រៅប្រទេស បង្កើតកម្លាំងទាមទារឲ្យគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ រីឯព័ត៌មានអន្តរជាតិវិញមាន អង្គការសហប្រជាជាតិ បារម្ភអំពីការវាយប្រហារដោយកងយោធាមីយ៉ាន់ម៉ានៅក្នុងតំបន់មានចលាចល។ ទោះជាមានវ៉ាក់សាំងគុណភាពទាបក្តី ប្រទេសប្រេស៊ីលមានការជឿនលឿនប្រឆាំងនឹងជំងឺកូវីដ១៩៕
ព័ត៌មានពេលរាត្រី៖ ១៧ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមាន មរតកកិច្ចព្រមព្រៀងប៉ារីស បន្តដល់អ្នកជំនាន់ក្រោយដោយលទ្ធផលមិនទាន់ពេញលេញ។ ថា្នក់ដឹកនាំបក្សជំទាស់ចោទតុលាការថា ត្រូវអ្នកមានអំណាចបញ្ជាឲ្យមកបំបិទសំឡេងប្រឆាំង។ មុនខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសង្គមស៊ីវិលអំពាវនាវឲ្យកម្ពុជាងាកមករកប្រជាធិបតេយ្យសេរីពហុបក្សវិញ។ អនាគតគ្រួសារមួយ ត្រូវបានបំផ្លាញដោយសារជំងឺកូវីដ១៩ ក្នុងពេលតែមួយប៉ព្រិចភ្នែក។ រីឯព័ត៌មានអន្តរជាតិវិញមាន អង្គការសហប្រជាជាតិ បារម្ភអំពីការវាយប្រហារដោយកងយោធាមីយ៉ាន់ម៉ានៅក្នុងតំបន់មានចលាចល៕