កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១៦ សីហា ២០២១
ព័ត៌មានអំពីកម្ពុជាមាន បញ្ញវន្តខ្មែរទទូចរដ្ឋាភិបាលបង្កើនអាហារូបករណ៍ទៅសិក្សាក្រៅប្រទេសដើម្បីបន្ថយការពឹងផ្អែកលើជំនួយបរទេស។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ទីក្រុងនៃដែនចរន្តធម្មជាតិរបស់ចិនបានវិវត្តហួសសមត្ថភាពស្រូបយកទឹកភ្លៀង។ ទីក្រុង New York បង្អួតកូនកោះមួយដែលជាសួនពិសេសខុសគេ៕
ព័ត៌មានពេលរាត្រី៖ ១៦ សីហា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា សាលាក្ដីខ្មែរក្រហមចាត់ការបណ្ដឹងសាទុក្ខរបស់ ខៀវ សំផន ដែលទំនងជាសញ្ញានៃការខិតជិតទីបញ្ចប់នៃតុលាការកូនកាត់។ ប្រវត្តិវិទូខ្មែរស្នើកុំឲ្យប្រៀបធៀបការដកទ័ពរបស់អាមេរិកពីអាហ្វហ្គានីស្ថាន ដូចកម្ពុជា ប៉ុន្តែគួរសិក្សាករណីជាក់ស្តែង។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ការចូលរួមក្នុងសង្គម និងនយោបាយរបស់យុវជនក្នុងបរិបទការរាតត្បាតជំងឺកូវីដ១៩»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រធានាធិបតី Ghani ចាកចេញពីអាហ្វហ្គានីស្ថាននៅពេលដែលក្រុមតាលីបង់មកដល់រដ្ឋធានីកាប៊ុល រង់ចាំការផ្ទេរអំណាច។ ការព្រួយបារម្ភអំពីការគំរាមកំហែងភេរវកម្មលើអាមេរិកកើនឡើង ខណៈក្រុមតាលីបង់កាន់អំណាច។ ចំនួនមនុស្សស្លាប់និងរបួសបានកើនឡើង បន្ទាប់ពីគ្រោះរញ្ជួយផែនដីដ៏ប្រល័យនៅប្រទេសហៃទី។ មេដឹកនាំគណបក្សប្រឆាំងសំប៊ីបានប្រកាសជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី។ រដ្ឋមន្ត្រីវិទ្យាសាស្ត្រម៉ាឡេស៊ីថា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីលាលែងពីតំណែង៕