កម្មវិធីវិទ្យុ
០៥:០០ - ០៥:២៩
ព័ត៌មានពេលព្រឹក ១៦ កក្កដា៖ គ្រួសារវៀតណាមមួយចំនួនតូចតស៊ូរស់នៅប្រជុំកោះដាច់ស្រយាលនៅរដ្ឋ Alaska
ព័ត៌មាននៅថ្ងៃនេះមានដូចជា គ្រួសារវៀតណាមមួយចំនួនតូចតស៊ូរស់នៅប្រជុំកោះដាច់ស្រយាលនៅរដ្ឋ Alaska។ អូស្រ្តាលីចាប់ផ្តើមប្រើប្រាស់ថ្នាំសណ្តំអារម្មណ៍ជាឱសថ ចាប់ពីថ្ងៃទី១ កក្កដាតទៅ។ បទសម្ភាសន៍ VOA ជាមួយកញ្ញា ភឹង សោភា អំពីសិទ្ធិពលរដ្ឋនិងការបោះឆ្នោត និងព័ត៌មានផ្សេងៗទៀត៕
២០:៣០ - ២១:២៩
ព័ត៌មានពេលរាត្រី ១៦ កក្កដា៖ កសិករទទូចឱ្យរដ្ឋាភិបាលថ្មីរកវិធីសាស្ត្រទប់ទល់ការប្រែប្រួលអាកាសធាតុ និងការបង្អាប់ថ្លៃស្រូវ
ព័ត៌មានថ្ងៃនេះមានដូចជា ឥណ្ឌាត្រូវបានសុំឱ្យបញ្ឈប់ការនាំចេញអាវុធទៅមីយ៉ាន់ម៉ា ដែលហែកហួរដោយសារសង្គ្រាម។ កសិករទទូចឱ្យរដ្ឋាភិបាលថ្មីរកវិធីសាស្ត្រទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងទប់ស្កាត់ការបង្អាប់ថ្លៃស្រូវ និងព័ត៌មានផ្សេងៗទៀត។