ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មាន​ពេល​ព្រឹក៖ ១៦ កក្កដា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​រាយការណ៍​មនុស្ស​៣៩នាក់​ស្លាប់​ដោយសារ​កូវីដ​ក្នុង​មួយ​ថ្ងៃ ខណៈ​ករណី​ស្លាប់​សរុប​កើន​លើស​១ពាន់​នាក់។ កម្ពុជា​បញ្ជាក់​គោលការណ៍​«មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង» ខណៈ​អាមេរិក​ជំរុញ​អាស៊ាន​ឲ្យ​ចាត់​វិធានការ​រឹងមាំ​លើ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​លើកឡើង​អំពី​ការ​ប្រល័យ​ពូជសាសន៍​និង​អំពើ​ឃោរឃៅ​ក្នុង​ប្រទេសចំនួន​៦។ ប្រទេស​អេហ្ស៊ីប និង​ប្រទេស​ស៊ូដង់​ ស្វែងរក​ជំនួយ​ពី​អង្គការ​សហប្រជាជាតិ​ដើម្បី​រក​ដំណោះស្រាយ​ជម្លោះ​ទំនប់​ដ៏​ធំ​មួយ ជាមួយ​នឹង​ប្រទេស​អេត្យូពី។ ស្ត្រី​ស៊ីមបាវ៉េ​កំពុង​បង្កើន​ការ​តស៊ូ​មតិ​ប្រឆាំង​សិទ្ធិ​កាន់កាប់​ទ្រព្យសម្បត្តិ៕

២០:៣០ - ២១:២៩

ព័ត៌មាន​ពេល​រាត្រី៖ ១៦ កក្កដា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ជន​ជាតិ​ដើម​ភាគ​តិច​នៅ​មណ្ឌលគិរី​មិន​សុខ​ចិត្ត​នឹង​ការ​សម្រេច​របស់​តុលាការ​នៅ​ប្រទេស​បារាំង រឿង​បាត់​បង់​ដី​ដូនតា​ទៅ​ក្រុមហ៊ុន​កៅស៊ូ។ កម្ពុជា​ចាប់​ខ្លួន​បុរស​ដែល​សម្លាប់​ស្រ្តី​ជន​ជាតិ​អាមេរិក​នៅ​កោះរ៉ុង ក្នុង​រយៈពេល​៨​ឆ្នាំ​បន្ទាប់​ពី​ឃាតកម្ម​បាន​កើតឡើង។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​ Biden​ និង​លោក​ស្រី ​Merkel ​ខ្វែង​គំនិត​គ្នា​អំពី​បំពង់​បង្ហូរ​ប្រេង​រុស្ស៊ី។ មេ​ដឹកនាំ​តំបន់​ឆ្នេរ​ប៉ាស៊ីហ្វិក​រក​វិធី​ជំរុញ​សេដ្ឋកិច្ច​ចេញ​ពី​ជំងឺ​រាតត្បាត។ ទឹក​ជំនន់​នៅ​ប្រទេស​អាល្លឺម៉ង់​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​៨០​នាក់​ និង​១៣០០​នាក់​បាត់​ខ្លួន។ ស្ត្រី​អាហ្វហ្គានីស្ថាន​អំពាវនាវ​ឱ្យ​មាន​កង​កម្លាំង​រក្សា​សន្តិភាព​​អង្គការ​សហ​ប្រជាជាតិ​នៅ​អាហ្វហ្គានីស្ថាន។ ក្នុង​ខេត្ត​សម្បូរ​ប្រេង​នៃ​ប្រទេស​អ៊ីរ៉ង់​មាន​ការ​តវ៉ា​ និង​ការ​បាញ់​ប្រហារ។ អ្នក​រាយការណ៍​អំពី​កំហុស​ឆ្គង​ក្នុង​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋាភិបាល​អាមេរិក​ ត្រូវ​បាន​សន្មត​​ថា​មិន​បាន​ធ្វើ​ខុស។ អ្នក​សារព័ត៌មាន​នីហ្សេរីយ៉ា​តវ៉ា​ប្រឆាំង​នឹង​សេចក្តី​ស្នើ​ច្បាប់​កំហិត​បណ្តាញ​ព័ត៌មាន។ វិមាន​វ៉ាទីកង់​ថា​សម្តេច​ប៉ាប​នឹង​យាង​មក​ដំណាក់​វិញ​ក្នុង​ពេល​ឆាប់ៗ។ អ្នក​កម្សាន្ត​តាម​ឆ្នេរ​ប្រេស៊ីល​មិន​អើពើ​នឹង​ការ​ព្រមាន​អំពី​កូវីដ១៩៕

XS
SM
MD
LG