ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១៦ មិថុនា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តំណាង​ទូត​អូស្រ្តាលី​បារម្ភ​អំពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នយោបាយ​នៅ​កម្ពុជា។ រដ្ឋសភា​អនុម័ត​បេក្ខជន​ឈរ​ឈ្មោះ​ជា​ប្រធាន គ.ជ.ប ពីរ​រូប ដែល​ម្នាក់​ជា​តំណាងរាស្រ្ត​បក្ស​កាន់​អំណាច។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ​អូតង់​បញ្ជាក់​ឡើង​វិញ​អំពី​ភាព​ខ្លាំងក្លា​នៃ​សម្ព័ន្ធភាព និង​រិះគន់​រុស្ស៊ី​និង​ចិន។ចិន​ថា ការណ៍​ដែល​អង្គការ​អូតង់​ថា​ខ្លួន​គំរាមកំហែង​ដល់​សន្តិសុខ​សាកលលោក​គឺជា​ការ​បំផ្លើស។ តៃវ៉ាន់​ថា​ចិន​បាន​ទន្ទ្រាន​ដែន​អាកាស​របស់​ខ្លួន​ទ្រង់ទ្រាយ​ធំ​បំផុត។ សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ឯកភាព​គ្នា​បញ្ចប់​ជម្លោះ​អំពី​ថវិកា​ឧបត្ថម្ភ​សម្រាប់​ក្រុមហ៊ុន​ផលិត​យន្តហោះ។ លោក Biden ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ប្រឆាំង​ភេរវកម្ម​ក្នុង​ប្រទេស «លើក​ដំបូង​បង្អស់»។ គណបក្ស​​កាន់​អំណាច​កូរ៉េ​ខាង​ជើង​បង្កើត​មុខ​តំណែង​ថ្មី​ បន្ទាប់ពី​លោក គីម ជុងអ៊ុន៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១៦ មិថុនា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ចំនួន​អ្នក​ស្លាប់​ដោយ​​កូវីដ​កើន​ឡើង​បង្ហាញ​ពី​ប្រព័ន្ធ​សុខា​ភិបាល​​កម្ពុជា​ទន់​ខ្សោយ​និង​សុខ​ភាព​ពលរដ្ឋ​​មិន​ល្អ​ប្រសើរ។ កម្មវិធីផតខាសថ៍ (podcast) «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគ​ទី១៦ ដែល​ជា​ភាគ​បញ្ចប់ ​ស្តី​អំពី «ឥទ្ធិពល​នៃ​លំហូរ​ធំៗ​ក្នុង​ពិភពលោក​មក​លើ​កម្ពុជា»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden និង​លោក​ Putin ​គ្រោង​នឹង​ជជែក​គ្នា​នៅ​ទីក្រុង​ហ្សឺណែវ។ មេបញ្ជាការ CENTCOM ថា ការចាប់អារម្មណ៍​ទិញ​​​​ផ្កាយរណប​រុស្ស៊ី​របស់​អ៊ីរ៉ង់​មិន​មែន​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ​ដល់​​សន្តិសុខ​អាមេរិក​នៅតំបន់​មជ្ឈិមបូព៌ា​ទេ។ អ៊ីស្រាអែល​បើក​ការ​វាយ​ប្រហារ​តាមអាកាស​នៅ​ក្នុង​តំបន់​ហ្កាហ្សា។ យន្តហោះ​ចម្បាំង​របស់​ចិន​ជាង​ ២០​គ្រឿង​ហោះ​ចូល​ដែន​អាកាស​របស់​តៃវ៉ាន់។ កូរ៉េ​ខាងជើង​ព្រលយ​ពីការ​ពន្យារ​បិទ​សកម្មភាព​សង្គម​ទាក់​ទង​ជំងឺ​កូវីដ១៩។ អង្គការ​សហប្រជាជាតិ​ថា​ មាន​ការ​ស្លាប់​ដោយ​ទុរ្ភិក្ស​ក្នុង​ប្រទេស​អេត្យូពី។ ឧត្តម​ស្នងការ​អ.ស.ប​ទទួលបន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ថា អំពើ​ហិង្សា​​ធ្វើ​ឲ្យ​​មីយ៉ាន់ម៉ា​ធ្លាក់​ក្នុង«គ្រោះ​មហន្តរាយ​ផ្នែក​សិទ្ធិ​មនុស្ស»៕

XS
SM
MD
LG