ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក សម រង្ស៉ី ថា ការ​ចាប់​សកម្មជន​ក្រុម​ជំទាស់​​បង្ហាញ​ពី​ការ​ភ័យខ្លាច​ការ​ងើប​ប្រឆាំង​នឹង​រដ្ឋាភិបាល។ ចំនួន​ករណី​ឆ្លង​កូវីដ១៩​នៅ​កម្ពុជា​ឡើង​ដល់​១២៨​ រួម​ទាំង​ករណី​រក​ឃើញ​ថ្មី​២​ចុង​ក្រោយ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ ការ​ស្លាប់​របស់​លោក George Floyd នាំ​ឲ្យ​មាន​ការ​អំពាវនាវ​ឲ្យ​មាន​ការ​តស៊ូ​មតិ​នៅ​អង្គការ​សហប្រជាជាតិ។ នាយក​រដ្ឋមន្រ្តី​អូស្ត្រាលី​ព្រួយ​កង្វល់​ពី​ការ​កាត់​ទោស​ប្រហារ​ជីវិត​ពលរដ្ឋ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន។ មន្ត្រី​កុងស៊ុល​ឥណ្ឌា​ប្រចាំ​នៅ​ប៉ាគីស្ថាន​​ពីរ​នាក់​កំពុង​បាត់​ខ្លួន។ ហាង​កាហ្វេ​និង​ភោជនីយដ្ឋាន​នៅ​ប្រទេស​បារាំង​បើក​ដំណើរការ​ឡើងវិញ។ កូរ៉េ​ខាងត្បូង​ជំរុញ​ឲ្យ​កូរ៉េ​ខាងជើង​ធ្វើ​ទៅ​តាម​កិច្ចព្រមព្រៀង នៅ​ពេល​ដែល​កើន​ឡើង​នូវ​ភាព​តានតឹង៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា បុគ្គលិក​កាស៊ីណូ​ណាហ្គាវើល​ស្វះស្វែង​រក​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ចំនួន ៤០ ដុល្លារ​ក្នុង​មួយ​ខែ ដើម្បី​ជួយ​ទប់ទល់​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ ក្រោយ​កាស៊ីណូ​បាន​ផ្អាក​ដំណើរការ​ជាង ២ ខែ​មក​នេះ។ ខណៈ​ថៃ​រង់ចាំ​ការផ្ទៀងផ្ទាត់​ព័ត៌មាន​បាត់​ខ្លួន​សកម្មជន​ថៃ​នៅ​ភ្នំពេញ ប៉ូលិស​កម្ពុជា​ថា រថយន្ត​ដែល​ថត​បាន​នោះ​ពាក់​ស្លាក​លេខ​ក្លែងក្លាយ។ លោក សម រង្ស៊ី ថា ការ​ចាប់​សកម្មជន​របស់​ខ្លួន​បង្ហាញ​ពី​ការ​ភ័យខ្លាច​ចំពោះ​ការ​ងើប​ប្រឆាំង​រដ្ឋាភិបាល។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន នាយិកា​របស់ VOA លាលែង​ពី​តំណែង។ និយតករ​សហរដ្ឋអាមេរិក​ឈប់​ឲ្យ​ប្រើ​ឱសថ​ព្យាបាល​ជំងឺ​គ្រុនចាញ់​សម្រាប់​ការ​ព្យាបាល​ជំងឺ​កូវីដ១៩។ លោក Trump នឹង​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​អំពី​ការ​កែ​ទម្រង់​មួយ​ចំនួន​លើ​ផ្នែក​ប៉ូលិស។ ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នឹង​បើក​កិច្ច​ប្រជុំ​បន្ទាន់​ផ្ដោត​លើ​បញ្ហា​ជាតិ​សាសន៍​នៅ​សហរដ្ឋ​អាមេរិក។ កូរ៉េ​ខាង​ជើង​កម្ទេច​ការិយាល័យ​ទំនាក់ទំនង​ជាមួយ​កូរ៉េ​ខាង​ត្បូង និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG