កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១៦ ធ្នូ ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលប្រកាសបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋ ខណៈជំរុញឲ្យបន្តបញ្ចូលអ្នកក្រីក្របន្ថែមទៀត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា កម្ពុជាមិនយកវ៉ាក់សាំងការពារជំងឺកូវីដ ដែលមិនទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកនោះទេ។ ព័ត៌មានអន្តរជាតិវិញមានដូចជា ប្រធានាធិបតីរុស្ស៊ី Vladimir Putin អបអរលោកJoe Biden ដែលឈ្នះការបោះឆ្នោត។ សហភាពអឺរ៉ុបនឹងចាប់ផ្តើមដាក់វិធានការតឹងរឹងប្រឆាំងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។ អាមេរិកដាក់ទណ្ឌកម្មមន្ត្រីអីរ៉ង់ក្នុងការចាប់ពង្រត់និងអាចដល់ស្លាប់ពលរដ្ឋអាមេរិកម្នាក់។ អភិបាលរងខេត្តម្នាក់ស្លាប់ក្នុងការផ្ទុះគ្រាប់បែកក្នុងរដ្ឋធានីកាប៊ុល។ អូស្ត្រាលីនឹងប្តឹងទៅWTO ជុំវិញសេចក្តីរាយការណ៍ពីបម្រាមក្រៅផ្លូវការរបស់ចិនមិនឲ្យនាំចូលធ្យូងថ្ម។ លោកBiden នឹងធ្វើយុទ្ធនាការជួយបេក្ខជនសមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យក្នុងរដ្ឋ Georgia។ លោក Biden ប្រកាសថា «លទ្ធិប្រជាធិបតេយ្យបានឈ្នះ»បន្ទាប់ពីការបោះឆ្នោតរបស់អង្គ បោះឆ្នោត។ សហរដ្ឋអាមេរិកឲ្យបុគ្គលិកសុខាភិបាលដែលមានហានិភ័យខ្ពស់ចាក់វ៉ាក់សាំងមុនគេ៕
ព័ត៌មានពេលរាត្រី៖ ១៦ ធ្នូ ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រលយថា រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបច្ចុប្បន្នជាបេក្ខភាពនាយករដ្ឋមន្រ្តីម្នាក់។ តុលាការឧក្រិដ្ឋកម្មអន្តរជាតិឱ្យកម្ពុជារួចខ្លួនរឿងចាប់បញ្ជូនជនជាតិអ៊ុយហ្គ័របញ្ជូនទៅចិន។ សម្រាប់កម្មវិធីផតខាសថ៍ (podcast) «កម្ពុជាសម្លឹងទៅមុខ ឬEnvision Cambodia»សហការជាមួយវេទិកាអនាគតFuture Forum យើងមានភាគទី១ដែលស្តីអំពី «ការប្រែប្រួលអាកាសធាតុ»។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Robert Reilly វិលមកកាន់តំណែងនាយកវីអូអេវិញ។ មេដឹកនាំគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភាអាមេរិកទទួលស្គាល់ជ័យជម្នះរបស់លោក Biden។ លោក Biden សន្យាធ្វើការជាមួយមេដឹកនាំគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភាលើបញ្ហាមួយចំនួន។ ក្រុមលោក Biden ថា ពិធីស្បថចូលកាន់តំណែងរបស់លោក Biden នឹងធ្វើឡើងដោយផ្ដោតលើសុវត្ថិភាពសុខភាពសាធារណៈ។ ខណៈដែលវ៉ាក់សាំងកូវីដ១៩ លើកទីមួយចាប់ផ្ដើមចែកចាយ ផ្នែកភាគច្រើននៃពិភពលោកនឹងត្រូវរង់ចាំ។ លោក Biden ជ្រើសរើសលោក Pete Buttigieg ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងគមនាគមន៍។ អង្គការ CPJ ថា អ្នកកាសែតក្នុងចំនួនដ៏ច្រើនមិនដែលមានពីមុន ត្រូវគេចាប់ដាក់ពន្ធនាគារនៅទូទាំងពិភពលោក។ អាជ្ញាធរថៃចាប់ខ្លួនមនុស្ស ៧ នាក់ពីបទជួញដូរជនចំណាកស្រុកឲ្យទៅធ្វើការលើនាវានេសាទ៕