ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១៦ វិច្ឆិកា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន គណបក្ស​«ភ្លើងទៀន» កម្រើក​សកម្មភាព​ឡើងវិញ មុនពេល​ធ្វើ​សមាជ​ដ៏​សំខាន់។ កម្ពុជា រិះគន់​អាមេរិក​ធ្ងន់ៗ​ថា មិន​គោរព​អធិបតេយ្យ ក្រោយ​នាយ​ឧត្តមសេនីយ៍​យោធា​ពីរ​នាក់​រង​ទណ្ឌកម្ម។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នកកាសែត​អាមេរិកាំង​ដែល​ត្រូវ​បាន​ឃុំខ្លួន​នៅ​មីយ៉ាន់ម៉ា​ចាប់​តាំងពី​ក្រោយ​ថ្ងៃ​រដ្ឋប្រហារ​មក ត្រូវ​បាន​ដោះលែង។ អាមេរិក​និង​ចិន ព្រមានគ្នា​អំពី​បញ្ហា​កោះ​តៃវ៉ាន់​មុន​កិច្ចប្រជុំ​កំពូល​រវាង​លោក Biden និង​លោក Xi។ ប្រធានាធិបតី​ហ្វីលីពីន​លោក Duterte នឹង​ឈរ​ឈ្មោះ​ជា​បេក្ខជន​ព្រឹទ្ធសភា​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​ក្រោយ។ សកម្មជន​ប្រឆាំង​ក្នុង​ប្រទេស​គុយបា គាំទ្រ​ការដើរ​ដង្ហែ​ក្បួន​ពលរដ្ឋ​នៅ​ថ្ងៃចន្ទ។ ប្រទេស​ប៉ាគីស្ថាន ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កញ្រ្ជិល​និង​ស្អូច​ដល់​កុមារ​រាប់​លាន​នាក់ និង​ព័ត៌មាន​ផ្សេង​ទៀត៕

២០:៣០ - ២១:២៩

ព័ត៌មាន​ពេល​រាត្រី៖ ១៦ វិច្ឆិកា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន សកម្មជន អំពាវនាវ​ឲ្យ​តុលាការ​ទម្លាក់​បទចោទ​ប្រកាន់ បន្ទាប់ពី​ត្រូវ​បាន​ដោះលែង។ ក្រុម​សហជីព ស្វះស្វែង​ជួប​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ដើម្បី​ដោះស្រាយ​វិវាទ​ក្នុង​វិស័យ​ទេសចរណ៍។ ពលរដ្ឋ​កម្ពុជា​ជា​បន្តបន្ទាប់​រីករាយ​ទទួល​យក​វ៉ាក់សាំង​បង្ការ​កូវីដ​ដូស​ទី៣ ខណៈ​ពលរដ្ឋ​នៅ​ប្រទេស​ជឿនលឿន​ខ្លះ ប្រឆាំង​ការចាក់​វ៉ាក់សាំង។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ចំណុច​សំខាន់ៗ​នៃ​ជំនួប​រវាង​លោក​ប្រធានាធិបតី Biden និង​លោក Xi Jinping។ កង្វល់​អំពី​អតិផរណា អាច​រារាំង​របៀបវារៈ​គម្រោង​ចំណាយ​របស់​លោក Biden។ ក្រសួង​ការពារ​ជាតិ​អាមេរិក​ថា ឧទ្ធម្ភាគចក្រ​កង​នាវា​អ៊ីរ៉ង់​បាន​ហោះ​ជិត​នាវា USS Essex របស់​សហរដ្ឋ​អាមេរិក។ គុយបា បង្ក្រាប​អ្នករៀបចំ​ការតវ៉ា​មុន​ការដង្ហែ​ក្បួន​ដែល​គ្រោង​ធ្វើ​ឡើង។ តើ​ភាព​ជាដៃគូ​ដែល​ចិន​គ្រោងធ្វើ​ជាមួយ​អាស៊ាន ជា​ជំហាន​សំខាន់​សម្រាប់​ចិន​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​មែនទេ? ក្រុម​អង្គការ​សង្គមស៊ីវិល៖ ប៉ូលិស​កេនយ៉ា​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការសម្លាប់​មនុស្ស​មួយ​ចំនួន តែ​កងកម្លាំង​សន្តិសុខ​បដិសេធ​ការចោទ​ប្រកាន់​នេះ និង​ព័ត៌មាន​ផ្សេង​ទៀត៕

XS
SM
MD
LG