ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ១៦ តុលា ២០២០

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ជំនន់ព្រែកត្នោតពន្លិចបុរីនិងកាត់ផ្តាច់ចរាចរណ៍ក្នុងខណ្ឌដង្កោ។ មន្ត្រីជាន់ខ្ពស់នគរបាលកម្ពុជា បដិសេធថាគ្មាន«ការិយាល័យ» FBIក្នុងទីបញ្ជាការនគរបាលជាតិ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រទេសអ៊ូហ្គាន់ដាប្រឈមគ្រោះទឹកជំនន់និងការរាតត្បាតជំងឺ។ រដ្ឋ North Carolina ចាប់ផ្តើមការបោះឆ្នោតដោយផ្ទាល់មុនកំណត់នៅពេលដែលចៅក្រមរឹត បន្តឹងច្បាប់ការបោះឆ្នោតតាមប្រៃសណីយ៍។ នាវាពិឃាតសហរដ្ឋអាមេរិក បើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ធ្វើឲ្យចិនខឹងសម្បារ។ ក្រុមអង្គការសិទ្ធិមនុស្សតវ៉ាប្រឆាំងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារប្រទេសឥណ្ឌូណេស៊ីនៅសហរដ្ឋអាមេរិក និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១៦ តុលា ២០២០

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ស្ត្រីខ្មែរ​ម្នាក់​ត្រូវបាន​សង្គ្រោះ ក្នុង​ករណី​រាយការណ៍​ថា​ចាញ់​បោក​ស្វាមី​ជនជាតិ​ចិន។ នៅ​តំបន់​ជន់លិច​ លោក ហ៊ុន សែន លើក​ពី​ចំណុច​ខ្លាំង​នៃ​រដ្ឋាភិបាល​របស់​លោក ខណៈ​រង​ការ​រិះគន់​រឿង​លុប​បឹង។ ខ្មែរ​អាមេរិកាំង​ថា បញ្ហា​អន្តោប្រវេសន៍​ខុស​ច្បាប់​នឹង​ត្រូវ​បន្តឹង បើ​លោក Trump ជាប់​ឆ្នោត។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump និង​លោក Biden ខ្វែងយោបល់​គ្នា​អំពី​ការ​ទប់ទល់​នឹង​វីរុស​កូរ៉ូណា។ មន្ត្រី​សុខាភិបាល​សាធារណៈ បាន​ព្យាករណ៍​​ពី​ការ​កើនឡើង​ជំងឺ​កូវីដ១៩​ក្នុង​រដូវ​រងារ។ សហរដ្ឋ​អាមេរិក​និង​ក្រុម​តាលីបង់ប្ដេជ្ញា​តាម​​កិច្ចព្រមព្រៀង​អាហ្វហ្គានីស្ថាន ​ដើម្បី​កាត់បន្ថយ​អំពើ​ហិង្សា។ មន្ត្រី​ជាន់​ខ្ពស់អង្គការ IMF និយាយ​ថា សេដ្ឋកិច្ច​សាកល​លោក​មាន​ភាព​ល្អ​ប្រសើរ​ជាង​នៅក្នុង​ខែមិថុនា។ អ្នក​ជួលផ្ទះ​រាប់​លាន​នាក់​នៅ​សហរដ្ឋ​អាមេរិក កំពុង​ប្រឈម​មុខ​នឹង​ការ​បណ្ដេញ​ចេញ។ នៅ​អង្គការ​សហប្រជាជាតិ៖ ប្រទេស ៣៩ ថ្កោលទោស​ការ​រំលោភ​បំពាន​របស់​ចិន​លើ​ជនជាតិ Uighur និង​ព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​ទៀត៕

XS
SM
MD
LG